* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលរួមវេទិកា BE WOMAN Asia លើកទី៤ នៅកាហ្សាក់ស្ថាន និងសង្កត់ធ្ងន់ថា ស្ត្រី និងក្មេងស្រីមិនមែនជាជនរងគ្រោះនោះទេ

18-10-2026 19:53

(កាហ្សាក់ស្ថាន)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងកិច្ចការនារី ចូលរួមក្នុងវេទិកា BE WOMAN Asia លើកទី៤ ក្រោមប្រធានបទ
«អំណាចប្រកបដោយសីលធម៌៖ ភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តដោយការទទួលខុសត្រូវ ក្នុងយុគសម័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យានិងសង្គមយ៉ាងឆាប់រហ័ស» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដោយមានអ្នកចូលរួមប្រមាណ ៣,០០០នាក់ និងវាគ្មិនកិត្តិយសចំនួន ១០០នាក់ មកពី២៣ប្រទេស។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍អំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងបច្ចេកវិទ្យាថ្មីៗ ក្នុងស្ថានភាពនៃការវិវត្តរបស់សង្គមនីមួយៗ និងដើម្បីធានាអនាគតដែលមានបរិយាបន្ន និងចីរភាពក្រោមភាពជាអ្នកដឹកនាំស្ត្រីដ៏មានទំនួលខុសត្រូវ។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកនៃវេទិកានេះ និងបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីការកសាងអនាគតនៃសង្គមនីមួយៗដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន តាមរយៈការប្រែក្លាយបច្ចេកវិទ្យាថ្មីៗឱ្យបម្រើដល់មនុស្សជាតិ។

លោកស្រីបានគូសបញ្ជាក់ថា អនាគតមិនមែនផ្ដោតលើតែបញ្ញាសិប្បនិម្មិតមួយមុខនោះទេ ប៉ុន្តែតម្រូវឱ្យមានប្រាជ្ញាញាណ ការយល់ចិត្ត ទំនុកចិត្ត និងភាពធន់របស់មនុស្សជាតិផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីកិត្តិបណ្ឌិត បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវគ្គពិភាក្សាស្ដីពី «The Power of Decisions: How One Choice Changes Nations» ជាមួយវាគ្មិនកិត្តិយសចំនួន ៣រូបផ្សេងទៀត រួមមាន សមាជិកាព្រឹទ្ធសភានៃប្រទេសអ៊ុយបេគីស្ថាន, អ្នកតំណាងប្រទេសបារាំងសម្រាប់វិស័យឯកជន នៃក្រុមការងារថ្នាក់ដឹកនាំស្ត្រីធុរកិច្ចG20 និងទីប្រឹក្សាឧបនាយករដ្ឋមន្ត្រីនៃក្រសួងបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍឌីជីថលប្រទេសកាហ្សាក់ស្ថាន។

លោកស្រីកិត្តិបណ្ឌិត បានចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងនាមជាថ្នាក់ដឹកនាំស្រ្តីមួយរូប ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំត្រួសត្រាយផ្លូវសម្រាប់ស្រ្តី និងក្មេងស្រីជំនាន់ក្រោយ ជាពិសេសការបើកឱកាសឱ្យបានទូលំទូលាយ និងសមភាព ក៏ដូចជាអំពាវនាវឱ្យមានភាពជាដៃគូរវាងស្ត្រីនិងបុរស ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ។

លោកស្រីកិត្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ស្ត្រី និងក្មេងស្រីមិនមែនជាជនរងគ្រោះនោះទេ តែជាចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕