* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុណ្យកឋិនទានមហាសាមគ្គី ដង្ហែចូលវត្តព្រះវិហារធំសសរ១០០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា (Video inside)

19-10-2026 10:52

(ភ្នំពេញ)៖ បុណ្យកឋិនទានមហាសាមគ្គីដង្ហែចូលវត្តព្រះវិហារធំសសរ១០០ ស្ថិតស្ថិត​នៅ​ភូមិ​សំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នឹងប្រព្រឹត្តទៅថ្ងៃចន្ទ-អង្គារ ១៤-១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

បុណ្យកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមដោយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកអាចារ្យ គណៈកម្មការ អគ្គមហាឧបាសក អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា ឧបាសក ឧបាសិកា នាយក នាយិកា ពុទ្ធបរិស័ទរាជធានី ខេត្ត ក្នុង និងក្រៅប្រទេស ចំណុះជើងព្រះវិហាធំសសរ១០០។

សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយដ៏សំខាន់ ដែល​ប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចេញព្រះវស្សា។ ពិធីបុណ្យនេះ​មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដោយសារជាកាលទាន ដែលមានកំណត់​ពេល​វេលាច្បាស់លាស់។ បុណ្យកឋិនទានអាចប្រារព្ធធ្វើបានតែក្នុងរយៈពេល ២៩ថ្ងៃប៉ុណ្ណោះ គឺ​ចាប់​ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ក្នុងរយៈពេលនេះ វត្តអារាម​នីមួយៗ​អាចទទួលអង្គកឋិនបានតែមួយប៉ុណ្ណោះ។

គោលបំណងសំខាន់នៃបុណ្យកឋិនទាន គឺដើម្បី វេរប្រគេនសំពត់ត្រៃចីវរ និងបច្ច័យ ដល់​ព្រះ​សង្ឃដែលគង់ចាំវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា។ បច្ច័យដែលបានពីបុណ្យកឋិនទាន ត្រូវ​បាន​យកទៅកសាងសមិទ្ធផលនានាក្នុងវត្ត ដូចជា ព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភ​ដល់​វិស័យសង្គមកិច្ចផងដែរ។

ពិធីបុណ្យនេះមាន ផលានិសង្សខ្ពស់ ទាំងចំពោះទាយក ទាយិកា និងបដិគ្គាហក ដែលជាទី​ជ្រះ​ថ្លា​របស់ពុទ្ធបរិស័ទខ្មែរ។ ការរៀបចំបុណ្យកឋិនទាន គឺត្រូវធ្វើត្រៃចីវរឱ្យបានត្រឹមត្រូវ​តាម​ពណ៌ រួចដង្ហែទៅវេរប្រគេនព្រះសង្ឃ បន្ទាប់មកសុំវត្តដែលត្រូវធ្វើកឋិន និងផ្សាយដំណឹង​បុណ្យកឋិន៕