* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវជន និងយុវតី នៅខេត្តសៀមរាបជិត ២ពាន់នាក់ បាន​ដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

19-10-2026 17:30

(សៀមរាប)៖ យុវជន និងយុវតី ចំនួន ១, ៧២២នាក់ មានស្រី ៣០៩នាក់ បាន​ដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ដើមី្បបំពេញកាតព្វកិច្ចជាពលរដ្ឋខែ្មរ និងក្នុងស្មារតីស្នេហាជាតិមាតុភូមិផងដែរ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយកំណត់ឲ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ខណៈ​ស្ត្រីផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ បានធ្វើការចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយនៅពេលទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែតុលានេះ មានយុវជន និងយុវតី មានចំនួន ១, ៧២២នាក់ មានស្រី ៣០៩នាក់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាក់ថា ក្នុងចំនួន ១, ៧២២នាក់ ដែលបានអញ្ជើញមកដាក់ពាក្យនេះ គណៈកម្មាធិការកាតព្វកិច្ចយោធា និងធ្វើការត្រួតពិនិត្យ វាយតម្លៃទៅលើកាយសម្បទាទាំង៥ របស់យុវជន។ ក្នុងនោះមាន ១. កាយសម្បទាគ្រប់គ្រាន់, ២. សុខភាពរាងកាយរឹងមាំ, ៣. កម្លាំងពលំមាំមួន, ៤. សមត្ថភាពប្រឆាំងនឹងជម្ងឺ និងទី៥. សុខភាពផ្លូវចិត្តល្អ។

លោកឧត្តមសេនីយ៍ត្រី បន្ថែមថា ច្បាប់កាតព្វកិច្ចយោធា គឺជាគោលនយោបាយមួយក្នុងការវិនិយោគកសាង ពង្រឹងធនធានមនុស្ស ដែលមិនខុសពីក្រសួងអប់រំ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មិនខុសពីក្រសួងធម្មការ និងសាសនា ក្នុងការកសាងធនធានមនុស្សនូវសមត្ថភាព និងឥរិយាបថ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានលើកនូវប្រសាសន៍រស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «កាតព្វកិច្ចយោធា គឺជាការវិនិយោគ សូមយុវជន កុំមើលកាតព្វកិច្ចយោធាជាបន្ទុក តែជាឱកាសចូលបម្រើជាតិ ពង្រឹងវិន័យសីលធម៌ ពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកងទ័ព»។

យុវជន ឈ្មោះ លី សាវុធ អាយុ ២០ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប និងយុវជនឈ្មោះ ជន បញ្ញាពេជ្រ អាយុ ១៨ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងយុវតី ឃឹន ស្រីណុច អាយុ ១៨ឆ្នាំ រស់នៅភូមិ បង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា ការមកដាក់ ពាក្យបំពេញកាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្ម័ត្រខ្លួនឯង មិនមានការបង្ខិតបង្ខំពីរដ្ឋអំណាច ឬសមត្ថកិច្ច និងបុគ្គល ណាម្នាក់នោះឡើយ គឺកើតឡើងដោយស្មារតីស្នេហាជាតិមាតុភូមិរបស់ខ្លួន៕