បណ្ឌិត ញិល រដ្ឋា៖ អវសាន នៃនយោបាយកណ្តាលនិយម នឹងចូលមកដល់ពេលសេនារីយ៉ូនយោបាយជ្រៀតជ្រែកក្នុងមនោគមវិជ្ជារបស់ Gen Z (Video inside)
19-10-2026 17:46
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនិយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានយល់ឃើញថា អវសាន នៃនយោបាយកណ្តាលនិយម នឹងចូលមកដល់ នៅពេលមានសេនារីយ៉ូនយោបាយជ្រៀតជ្រែកក្នុងមនោគមវិជ្ជារបស់ Gen Z ។ ប៉ុន្តែនេះមិនមែនជាការចង់បានពិតប្រាកដរបស់យុវជន Gen Z នោះទេ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ញិល រដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
នៅក្នុងនោះលោកបណ្ឌិត ញិល រដ្ឋា បានបន្តឲ្យដឹងថា ដូចដែលអ្នកស្រាវជ្រាវ Olivier Roy និងលោក Francis Ghilès (CIDOB) បានកត់សម្គាល់ ប្រជាភិថុតនិយម (Populism) បានជ្រាបចូលទៅក្នុងឈាមនៃនយោបាយបារាំងប្រចាំថ្ងៃរួចទៅហើយ។
ដែលជាហេតុនាំឲ្យយុវជន Gen Z មើលឃើញថា ក្រុមកណ្តាលនិយម (តំណាងដោយបក្ស Renaissance) របស់ប្រធានាធិបតី Macron ដែលដឹកនាំបែបអត្មានិយម និងការរំលងស្ថាប័នប្រពៃណី បានធ្វើឱ្យក្រុមអតីតនាយករដ្ឋមន្ត្រី Édouard Philippe និង Gabriel Attal) គឺជាក្រុមនយោបាយ «គ្មានព្រលឹង ហួសសម័យ និងមិនយល់ពីការឈឺចាប់របស់ក្មេងៗ»។ ទោះបីជាលោក Philippe និងលោក Attal ប្រឹងប្រែងបើកយុទ្ធនាការកែប្រែប្រជាប្រិយភាពយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទប់ទល់នឹងរលកជ្រុលនិយមទាំងសងខាងបានឡើយ។
ស្ថានភាពនេះបានរុញយុវជន Gen Z ឱ្យបំបែកជាពីរភាគីជ្រុលនិយមគឺ៖
- ប៉ូលឆ្វេងនិយមជ្រុល (The Far-Left Pull)៖ លោក Jean-Luc Mélenchon (បក្ស La France Insoumise) កំពុងទទួលបានការគាំទ្ររហូតដល់ជិត ៥៨% ពីសំណាក់យុវជនអាយុ ១៨-២៤ ឆ្នាំ។ លោកបានចេញមុខអបអរសាទរបាតុកម្មសិស្សានុសិស្ស ទាមទារឱ្យបញ្ចុះអាយុបោះឆ្នោតមកត្រឹម ១៦ ឆ្នាំ ប្រឆាំងប្រព័ន្ធកែទម្រង់សាកលវិទ្យាល័យ និងប្រឆាំងអង្គការ NATO។
- ប៉ូលស្តាំនិយមជ្រុល (The Far-Right)៖ ផ្ទុយទៅវិញ លោក Jordan Bardella (វ័យ ២៩ ឆ្នាំ) និងលោកស្រី Marine Le Pen (បក្ស Rassemblement National) អាចក្តោបក្តាប់សំឡេងឆ្នោតយុវជនបានលើសពី ៣០% តាមរយៈគោលនយោបាយការពារសេដ្ឋកិច្ចជាតិ កិច្ចការពារកម្មករ និងការប្រឆាំងអ្នកកាន់អំណាចចាស់។
- គម្លាតយេនឌ័រក្នុងជួរ Gen Z (Gender Divide)៖ អ្វីដែលគួរចាប់អារម្មណ៍ គឺការស្ទង់មតិបង្ហាញយ៉ាងច្បាស់ថា យុវជនប្រុស ភាគច្រើនរត់ទៅរកចលនាស្តាំនិយម និងអភិរក្សនិយម ខណៈដែល យុវតី ភាគច្រើនរត់ទៅរកចលនាកម្រិតជឿនលឿន ឬឆ្វេងនិយមជ្រុល។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











