* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិបត្តនៃបញ្ហាកើតមាននៅតំបន់អាងត្រគាកស្ត្រី បង្កការប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្ត, មន្ត្រីជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់ស្ត្រី កុំខ្មាសអៀនមកពិនិត្យជាមួយគ្រូពេទ្យឱ្យទាន់ពេល

19-10-2026 19:37

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាស្រ្តីខ្មែរភាគច្រើនអៀនខ្មាស មិនហ៊ានប្រាប់សុខចិត្ដអត់ធ្មត់ទ្រាំទ្រនឹងការឈឺចាប់ និងផលវិបាកនៅតំបន់អាងត្រគាកស្ត្រីដោយស្ងៀមស្ងាត់ ដោយសារតែកង្វះការយល់ដឹង ការលំបាកក្នុងការទទួលបានការពិនិត្យពីគ្រូពេទ្យឯកទេស និងការទទួលបានវិធីសាស្ត្រព្យាបាលសមស្របតាមកម្រិត ។

«វិបត្តិទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ សុខុមាលភាពផ្លូវចិត្ត សកម្មភាពប្រចាំថ្ងៃ និងគុណភាពជីវិតរបស់ស្តី ដូចនេះវាទាមទារនូវអ្នកជំនាញ ក្នុងការរកឃើញឱ្យបានទាន់ពេលវេលា ផ្តល់ការព្យាបាលសមស្រប និងការ
តាមដានអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាព គឺជាកិច្ចការដែលត្រូវបន្តយកចិត្តទុកដាក់រួមគ្នាដើម្បីស្ដារមុខងាររាងកាយរបស់ស្ត្រីឱ្យបានប្រសើរឡើង។ ក្នុងឱកាសនេះលោកសាស្ដ្រាចារ្យ អំពាវនាវដលើកទឹកចិត្ដដល់ស្ដ្រីគ្រប់រូប ពិសេសស្ដ្រីដែលមានសុខភាព និងសញ្ញាមិនប្រក្រតីណាមួយនៅតំបន់អាងត្រគាក សូមរួសរាន់មកពិនិត្យជាមួយគ្រូពេទ្យជំនាញ»។

លើសពីនោះលោកសាស្ដ្រាចារ្យ បានណែនាំដល់គ្រូពេទ្យ ត្រូវយកចិត្ដទុកដាក់ខ្ពស់ និងធ្វើការផ្សព្វផ្សាយពីបញ្ហាសុខភាពនៅតំបន់អាងត្រគាកស្ដ្រី ជូនដល់ប្រជាជនឱ្យបានគ្រប់ៗគ្នា និងដល់សហគមន៍។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល Masterclass in Femal Urology and Pelviperineology នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ,AIRE-LOTUS ក្រោម Fundation Pierre Fable នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលមានការចូលរួមពីវាគ្មិន គ្រូពេទ្យជំនាញៗ មកពីមន្ទីរពេទ្យជាតិមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនសរុបប្រហែល​ ១៣០នាក់។

លោកសាស្ដ្រាចារ្យ ម៉ុក ធាវី បានថ្លែងបន្ដថា ការថែទាំសុខភាពស្ត្រី ពិសេសជំងឺប្រព័ន្ធផ្លូវទឹកនោមស្ត្រី និងជំងឺពាក់ព័ន្ធនឹងអាងត្រគាកនិងសាច់ដុំទ្រទ្រង់អាងត្រគាក ឬ Female Urology and Pelviperineology រួមមានរាប់ចាប់ពី
បញ្ហា Urinary Incontinence រហូតដល់ Pelvic Organ Prolapse គឺជាផ្នែកមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ព្រោះសុខភាពស្រ្តីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខុមាលភាពគ្រួសារ សហគមន៍ និង
ការអភិវឌ្ឍសង្គមជាតិទាំងមូល។ ក្នុងនោះ LOTUS ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរមន្ទីរពេទ្យក្នុងស្រុក ក្រសួងសុខាភិបាល និង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) កំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ
ដោយផ្ទាល់។

ដូច្នេះគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញគម្លាតនៃចំណេះដឹង កសាងសមត្ថភាពគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល មានស្តង់ដាតែមួយក្នុងការថែទាំ អន្តរាគមន៌សមស្រមតាមកម្រិត ការគ្រប់គ្រងសុខភាពស្ត្រី ពិសេសជំងឺប្រព័ន្ធទឹកនោមស្ត្រី និងជំងឺពាក់ព័ន្ធអាងត្រគាក និងសាច់ដុំទ្រទ្រង់អាងត្រគាកស្ត្រី ។

លោកសាស្ដ្រាចារ្យបានលើកឡើងទៀតថា វេទិកានេះជាការរៀនសូត្ររួមគ្នា ការចែករំលែកបទពិសោធន៍ព្យាបាល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យ ក៏បានផ្តល់អាទិភាពបីចំណុចផងដែរដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យទាំងអស់ រួមមាន៖
១៖ ត្រូវតម្កល់សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង
២៖ ប្រែក្លាយចំណេះដឹងទៅជាការកែលម្អការអនុវត្ដជាក់ស្តែង
៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង និងសមត្ថភាពក្រុមការងារកម្ពុជា៕