* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត

19-10-2026 20:28

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជនបទ និងពិភាក្សាអំពីអាទិភាពសម្រាប់កម្មវិធីនាពេលអនាគត ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។

ការពិភាក្សានេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស (CSPE) នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងអង្គការកសិករ។ សិក្ខាសាលានេះក៏បានប្រារព្ធខួប ៣០ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានថ្លែងថា IFAD បានធ្វើកិច្ចការងារជាច្រើនដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទយ៉ាងច្រើន។

លោកបានបញ្ជាក់ថា៖ «វិស័យកសិកម្មមានសារៈសំខាន់សម្រាប់ស្រុកទេសរបស់យើង ហើយធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ យើងនៅតែមានបញ្ហាច្រើនដែលត្រូវការគ្រប់ភាគីទាំងអស់ចូលរួមដោះស្រាយ និង ពង្រឹងវិស័យកសិកម្មរបស់យើង។ យើងក៏មានមោទនភាពដែរ គឺវិស័យកសិកម្មរបស់យើង បានរីកចម្រើនទៅមុខជានិច្ច»។

លោក ហ៊ុល បុណ្ណារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ដថា សិក្ខាសាលានេះជាឱកាសដ៏សំខាន់សម្រាប់ពិនិត្យមើលសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងពង្រឹងភាពជាដៃគូសម្រាប់ឆ្នាំខាងមុខ។

លោកបានបញ្ជក់ថា៖ «នៅពេលដែលកម្ពុជាត្រៀមខ្លួនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ រួមទាំងការរំពឹងទុកថា នឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ នេះជាពេលវេលាសម ស្របក្នុងការ វាយ តម្លៃ ថា តើការវិនិយោគនាពេលអនាគតរបស់ IFAD អាចឆ្លើយតបទៅនឹងបញ្ហាប្រឈម តម្រូវការ និងអាទិភាពរបស់យើងបានយ៉ាងដូចម្តេច»។

លោកបានបន្ថែមថា៖ «យើងទទួលស្គាល់ថា ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ មិនត្រឹមតែត្រូវការចូលរួមពីគ្រប់ភាគី ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបម្លែងវាឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនរបស់យើងផងដែរ»។

លោកស្រី Reehana Raza នាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFAD បានជំរុញឱ្យអ្នកចូលរួមពិភាក្សាប្រកបដោយភាពស្ថាបនា ដើម្បីបម្លែងលទ្ធផលនៃការវាយតម្លៃទៅជាសកម្មភាពជាក់ស្តែង។

លោកស្រីបានគូសបញ្ជាក់ថា៖ «នេះជាឱកាសដ៏សំខាន់ក្នុងការប្រែក្លាយភស្តុតាងទៅជាសកម្មភាព។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពិភាក្សាដោយបើកចំហ និងស្ថាបនា ដើម្បីឈានដល់ការឯកភាពលើវិធានការជាក់ស្តែង ការបែងចែកការទទួលខុសត្រូវ និងកាលកំណត់ពេលវេលាច្បាស់លាស់»។

លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរខេត្ត ដៃគូអភិវឌ្ឍន៍ និងកសិករខ្នាតតូច នៅតាមជនបទ ដែលបានចូលរួមចំណែកក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រួមគ្នា។

លោក Frew Behabtu នាយកប្រចាំប្រទេសកម្ពុជារបស់ IFAD បានមានប្រសាសន៍ថា ការពិភាក្សានេះបានផ្តល់ នូវទស្សនៈ និងការយល់ដឹងបន្ថែម ដែលនឹងជួយបម្លែងលទ្ធផល និងមេរៀនពីការវាយតម្លៃទៅជាសកម្មភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្ត្ររវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យដឹងថា៖ «ការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងការចូលរួមយ៉ាងសកម្មនៅថ្ងៃនេះ បានផ្តល់នូវការយល់ដឹងកាន់តែច្បាស់ ដែលនឹងជួយបម្លែងលទ្ធផល និងមេរៀនពីការវាយតម្លៃទៅជាសកម្មភាព ដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្ររវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជា»។

លោកបានបន្ថែមថា លទ្ធផលនៃសិក្ខាសាលានេះក៏នឹងជួយដល់ការបញ្ចប់ឯកសារកិច្ចព្រមព្រៀងនៅពេលបញ្ចប់ការវាយតម្លៃ (ACP) ដែលសង្ខេបអនុសាសន៍ និងសកម្មភាពតាមដានដែលភាគីទាំងពីរបានឯកភាពគ្នា ព្រមទាំងផ្តល់ធាតុចូលសម្រាប់រៀបចំកម្មវិធីឱកាសយុទ្ធសាស្ត្រប្រចាំប្រទេស (COSOP) ជំហានបន្ទាប់ ដែលនឹងកំណត់ទិសដៅការងាររបស់ IFAD នៅកម្ពុជានាពេលអនាគត។

សូមរំឭកថា IFAD បានគាំទ្រដល់កិច្ចអភិវឌ្ឍជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងកម្មវិធីASPIRE AT មានតួនាទីបំពេញបន្ថែមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា។ ខណៈដែលASPIRE-ATផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្ម ការផ្សព្វផ្សាយបច្ចេកទេស និងភាពធន់របស់កសិករ AIMS ផ្តោតលើការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការបង្កើតឱកាសអាជីវកម្ម។
ការសហការរវាងកម្មវិធីទាំងពីរនេះជួយភ្ជាប់ចំណេះដឹង និងសមត្ថភាពផលិតកម្មរបស់កសិករទៅនឹងឱកាសទីផ្សារ ដើម្បីឱ្យកសិករមិនត្រឹមតែអាចផលិតបានកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពលក់ផលិតផល ទទួលបានតម្លៃសមរម្យ និងបង្កើនប្រាក់ចំណូលផងដែរ៕