* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

19-10-2026 20:23

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ គ.វ.ប.អ. ដើម្បីពិនិត្យនិងពិភាក្សាលើ (១)-សេចក្ដីព្រាងផែនការសកម្មភាព៥ឆ្នាំ (ឆ្នាំ២០២៦-២០៣០) របស់ គ.វ.ប.អ. និង(២)-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន ព្រមទាំង បណ្ឌិតសភាចារ្យ ជាសមាជិក អ្នកជំនាញការ ទីប្រឹក្សាជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងដើម្បីបណ្ដុះមនសិការ និងស្មារតីសេ្នហាជាតិ ជាពិសេសក្នុងចំណោមស្រទាប់យុវជន តាមរយៈការសិក្សារៀនសូត្រ និងការយល់ដឹងអំពីការពិតនៃប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ហើយត្រូវស្គាល់អ្វីជាវប្បធម៌និងអរិយធម៌របស់ខ្មែរ អ្វីជារបស់អ្នកដទៃ និងអ្វីដែលឆ្លងគ្នា និងធ្វើការអះអាងណាមួយដោយគ្មានភស្តុតាង ឬលើលពីការពិតនោះទេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ចការរបស់ គ.វ.ប.អ. ដែលជាតួអង្គមួយ ក្នុងចំណោមតួអង្គជាច្រើនទៀត ពាក់ព័ន្ធនឹងកិច្ចការវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវធ្វើការគិតគូរ និងរៀបចំសកម្មភាពការងារក្នុងក្របខណ្ឌនេះ ដើម្បីឱ្យកូនខ្មែរបានស្គាល់និងដឹងថា ខ្លួនឯងជាអ្នកណា? មកពីណា? និងត្រូវទៅណាបន្តទៀត?។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ផែនការសកម្មភាពរបស់ គ.វ.ប.អ. ត្រូវឆ្លើយតបទៅនឹងការចង់បានរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងតម្រូវការនៃសង្គមជាតិកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងការផ្សព្វផ្សាយអំពីព័ត៌មានពិត និងព័ត៌មានត្រឹមត្រូវ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ខ្មែរ និងការបង្កើតនិទានកថាជាតិ(Narrative) ដែលមានតម្លៃវិជ្ជមានឱ្យចូលជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរដើម្បីបណ្តុះគុណតម្លៃរួមគ្នា (shared value) ប្រវតិ្តសាស្រ្តរួមគ្នា (shared history) និងវប្បធម៌រួមគ្នា (shared culture) ដែលនឹងជួយពង្រឹងសាមគ្គីជាតិ ឯកភាពជាតិ និងការកសាងជាតិ (Nation building) ក្នុងរយៈពេលវែង។

បន្ទាប់ពីអង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់លើសេចក្តីព្រាងផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. រួចមក, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំលើការកែសម្រួលរចនាសម្ព័ន្ធនៃសេចក្តីព្រាងខាងលើឱ្យមានសង្គតិភាព និងសម្រួចគោលដៅយុទ្ធសាស្ត្រទាំង៤ ឱ្យកាន់តែច្បាស់លាស់ ស្របតាមតួនាទីនិងភារកិច្ចរបស់ គ.វ.ប.អ. និងធនធានដែលមាន ព្រមទាំងអាទិភាពការងារ។

ក្រៅពីនេះ លោកក៏បានផ្តល់ការណែនាំឱ្យយកចិត្តលើកិច្ចការអាទិភាពចំពោះមុខមួយចំនួនដូចជា ការរៀបចំក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ និងគោលការណ៍អនុម័តឯកសារផ្លូវការថ្នាក់ជាតិ និងផ្លូវការរបស់រដ្ឋ ព្រមទាំងការស្រាវជ្រាវផ្សព្វផ្សាយតាមរយៈការរៀបចំ Podcast និងការបកប្រែ ឯកសារប្រវត្តិសាស្រ្ត និងវប្បធម៌ ទាំងពីភាសាខ្មែរទៅភាសាបរទេស និងពីភាសាបរទេសមកភាសាខ្មែរជាដើម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃគ.វ.ប.អ. រៀបចំ SOP និងបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់របៀបរបបការងារឱ្យបានច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងត្រៀមរៀបចំកិច្ចការមួយចំនួន សម្រាប់ការប្រកាសដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពការងាររបស់ គ.វ.ប.អ. នាពេលខាងមុខ៕