* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតឥណ្ឌា ផ្តល់បណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង

19-10-2026 21:11

(បាត់ដំបង)៖ ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង» ដែលជាគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅវិទ្យាល័យ អន្លង់វិល ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

ពិធីសម្ពោធបណ្ណាល័យវិទ្យាសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរួមគ្នា រវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត ថានូ ព្រីយ៉ា (Tanu Priya) ភារៈធារីស្តីទី នៃស្ថានទូតឥណ្ឌា និងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងតំណាងសហគមន៍ជាច្រើនរូបផងដែរ។

លោកស្រីបណ្ឌិត ថានូ ព្រីយ៉ា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អប់រំ នវានុវត្តន៍ និងការសិក្សាផ្នែកវិទ្យាសាស្ត្រ គឺជាសសរស្ដម្ភដ៏សំខាន់នៃអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីបានបន្ថែមថា បណ្ណាល័យវិទ្យាសាស្ត្រនេះ នឹងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្រជាសហគមន៍មូលដ្ឋាន ទទួលបានសៀវភៅវិទ្យាសាស្ត្រ ឧបករណ៍ពិសោធន៍ជាក់ស្តែង កុំព្យូទ័រ និងសម្ភារសិក្សាអនុវត្តផ្ទាល់ ដែលបង្កើតបានជាបរិយាកាសលើកកម្ពស់គំនិតចង់ដឹងចង់ឃើញ ការសាកល្បង និងការស្វែងរករបកគំហើញថ្មីៗ។
កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ បណ្ណាល័យវិទ្យាសាស្ត្រស្រដៀងគ្នានេះមួយ ក៏ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផងដែរ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អនុស្សរណៈនៃការយោគយល់គ្នាទី៤ ដែលជាគម្រោងផ្តល់ ផលរហ័សមួយថ្មីទៀត រវាងស្ថានទូតឥណ្ឌា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការសាងសង់បណ្ណាល័យវិទ្យាសាស្ត្រនៅខេត្តកំពង់ធំ រំពឹងថានឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និត រវាងស្ថាប័ននៃប្រទេសទាំងពីរ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអប់រំ។

គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានគាំទ្រក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong–Ganga Cooperation ) ដែលតាមរយៈនេះ ប្រទេសឥណ្ឌាបានផ្តល់ថវិកាគាំទ្រដល់គម្រោងផ្តល់ផលរហ័ស ចំនួន ១០ ក្នុងមួយឆ្នាំៗ នៅកម្ពុជា លើវិស័យអាទិភាពនានា ដូចជា ការអប់រំ សុខាភិបាល ការលើកកម្ពស់ស្ត្រី អនាម័យ និងកសិកម្ម។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានផ្តល់ជំនួយ តាមរយៈគម្រោងផ្តល់ផលរហ័សនេះ ជាសរុបចំនួន ៧៥តាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ ៥៥ គម្រោងត្រូវបាន បញ្ចប់ដោយជោគជ័យ និង ២០ គម្រោងទៀតកំពុងដំណើរការអនុវត្ត ដោយគម្រោងទាំងអស់សុទ្ធតែឆ្លើយតបទៅនិងតម្រូវការ និង អាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រទេសឥណ្ឌា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរឹតចំណងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ក្រោមគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Policy) ដែលផ្អែក លើចំណងប្រវត្តិសាស្ត្រ និងអារ្យធម៌រួមគ្នាដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា៕