* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង

19-10-2026 21:49

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសពីការបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ដោយគណៈកម្មការផ្សះផ្សាដែលបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទីពីរ នាទីក្រុងឡាអេ ប្រទេសហូឡង់។

យោងតាមសេចក្តីប្រកាសព័ត៌មាន សំណុំវិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សំណុំវិធានការពេញលេញនេះ ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីកម្ពុជា និងថៃ ចំពោះការសន្ទនា នីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ក្នុងចំណោមវិធានការដែលបានព្រមព្រៀង គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ឃើញថា ការឯកភាពនិងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ ហេតុដូច្នេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តទាំងនោះឡើងវិញ និងបានលើកទឹកចិត្តឱ្យខិតខំដំឡើងកម្រិតតំណាងការទូត ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។ ទន្ទឹមនឹងនេះ គណៈកម្មការក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមដោយស្ថាបនា និងដោយបើកចំហលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែននៅក្នុងក្រុមការងារមួយ ក្រោមការដឹកនាំរបស់គណៈកម្មការផ្សះផ្សា ដែលជាចំណុចភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តដើម្បីកសាងទំនុកចិត្តទៅវិញទៅមក។

បន្ថែមពីលើនេះ ភាគីទាំងពីរបានទទួលស្គាល់នូវសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ យ៉ាងណាក៏ដោយ ដើម្បីរក្សាបរិយាកាសអំណោយផលឈានទៅរកកិច្ចព្រមព្រៀង កម្ពុជានិងថៃបានប្តេជ្ញាអនុវត្តការអត់ធ្មត់ខ្ពស់ក្នុងទំនាក់ទំនងសាធារណៈ និងការចេញសេចក្តីថ្លែងការណ៍នានា ដែលអាចរួមចំណែកដល់អារម្មណ៍អវិជ្ជមានរបស់សាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានជួយសម្រួលដល់កិច្ចព្រមព្រៀងស្តីពីវិធានការកសាងទំនុកចិត្តនេះ។ ជាមួយគ្នានោះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងចំពោះដំណើរការផ្សះផ្សាដែលកម្ពុជាខ្លួនឯងផ្ទាល់ជាអ្នកផ្តួចផ្តើម និងបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមាគ៌ាដ៏ត្រឹមត្រូវ និងចម្បងបំផុតសម្រាប់ការដោះស្រាយរាល់វិវាទរវាងរដ្ឋនានាដោយសន្តិវិធី៕