* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

20-10-2026 15:19

(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលនៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទូទាំងខេត្ត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោត, ការធ្វើបញ្ជីជីវមាត្រ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យ តាមភូមិឃុំ/សង្កាត់រៀងៗខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រកាន់សិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈ ជាសកលផង និងមានលក្ខណៈជាអសកលផង។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប. និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយការយកចិត្តទុកដាក់លើការផ្តល់សេវា និងសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យទទួលបានភាពងាយស្រួល និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ បន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីនីតិវិធី និងមានឱកាសពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនព្រមទាំងសហការជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រកបដោយភាពរលូន និងមានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា៖ យោងតាមទិន្នន័យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងខេត្តប៉ៃលិន មាន ការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសរុបចំនួន ៨ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅតាមបណ្តាឃុំ-សង្កាត់ និងទីតាំងកំណត់នានាក្នុងខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការអញ្ជើញទៅពិនិត្យឈ្មោះ ឬចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕