* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទំនប់អាងទឹកគៀនតាស៊ីវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

20-10-2026 15:46

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពទំនប់អាងទឹកគៀនតាស៊ីវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។

ការចុះពីនិត្យនេះបានធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ដែលបានបណ្តាលឱ្យមានការហូរច្រោះដាច់ទំនប់សណ្ដអាងទឹកគៀនតាស៊ីវមួយកន្លែងប្រវែង ២០ម៉ែត្រ និងបានបង្កផលប៉ះពាល់ដល់ស្រូវប្រជាពលរដ្ឋប្រមាណ ៤០ ហិកតា។ ជាវិធានការអន្តរាគមន៍បន្ទាន់ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបើកទ្វារទឹកចំនួន ២បន្ថែមទៀត ដើម្បីពន្លឿនការរំដោះទឹក និងជួយឱ្យកម្រិតទឹកស្រកចុះបានឆាប់រហ័ស ព្រមទាំងបានប្រើប្រាស់អេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីច្រកដីដាក់ក្នុងបាវតម្រៀបទប់ទាំងសងខាង។

សូមបញ្ជាក់ថា អាងទឹកគៀនតាស៊ីវ ស្ថិតនៅចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តស្វាយរៀង មានប្រភពទឹកពីអាងទឹកពន្លៃក្នុងខេត្តព្រៃវែងនិងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានបណ្ដោយប្រវែង ៧,៦គីឡូម៉ែត្រ មានផ្ទៃអាងទំហំ ១៨២,៧៨ ហិកតា មានសក្តានុពលស្តុកទឹកបានប្រមាណ ៤ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលប្រមាណ ២,២៨០ហិកតា ដែលគ្របដណ្ដប់លើភូមិក្បាលដំរី កៀនតាស៊ីវ ស្វាយយា ព្រៃផ្អុង ស៊ីការ តាកោ ចំការចេក ដំណាក់កន្ទួត និងស្វាយជំរៅ នៃឃុំស្វាយយា។ អាងទឹកនេះមានទំនប់មេប្រវែង ១,០១០ម៉ែត្រ ទំនប់សណ្ដសងខាងប្រវែង ៩,៥២០ម៉ែត្រ និងសំណង់សិល្បការ្យតូចធំចំនួន ១២កន្លែង។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ ដែលកំពុងដំណើរការសិក្សាគ្រោងប្លង់លម្អិត ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តការងារសាងសង់ក្នុងឆ្នាំ២០២៧ខាងមុខ៕