* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មការអន្តរក្រសួង អង្គភាពវិស្វកម្ម និងមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពខូចខាតកំណាត់ផ្លូវជាតិលេខ៧ ដើម្បីសិក្សារៀបចំផែនការជួសជុលខួបឆ្នាំ២០២៧

20-10-2026 15:46

(ត្បូងឃ្មុំ)៖ គណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពវិស្វកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគីឡូម៉ែត្រលេខ ១២២+២៧០ ដល់គីឡូម៉ែត្រលេខ ១៥០+៦០០ ស្ថិតក្នុងភូមិសាស្ត្រភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រហូតដល់ភូមិពណ្ណរាយ សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

ការចុះពិនិត្យនេះ មានគោលបំណងសិក្សា និងវាយតម្លៃពីស្ថានភាពខូចខាតជាក់ស្តែងនៃកំណាត់ផ្លូវខាងលើ ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងរៀបចំបញ្ចូលក្នុងផែនការជួសជុលខួបសម្រាប់ឆ្នាំ២០២៧ ខាងមុខ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ផ្លូវថ្នល់ លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តាមការពិនិត្យជាក់ស្តែង កំណាត់ផ្លូវជាតិលេខ៧ នៅតាមទីតាំងមួយចំនួនបានរងការខូចខាត ដោយមានស្នាមប្រេះ ការស្រុត ប៉ោង និងរមួលនៃតួផ្លូវ ព្រមទាំងមានជង្ហុកសំបុកមាន់ជាច្រើនកន្លែង។ ស្ថានភាពខូចខាតទាំងនេះពាក់ព័ន្ធនឹងឥទ្ធិពលនៃអាកាសធាតុ ដែលមានភ្លៀងធ្លាក់ច្រើន និងជាបន្តបន្ទាប់ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងលើតួផ្លូវ និងប៉ះពាល់ដល់គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

តាមរយៈការចុះពិនិត្យ និងសិក្សាវាយតម្លៃនេះ គណៈកម្មការអន្តរក្រសួង និងអង្គភាពពាក់ព័ន្ធ នឹងមានមូលដ្ឋានទិន្នន័យបច្ចេកទេសច្បាស់លាស់ សម្រាប់រៀបចំផែនការជួសជុលស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់ ដើម្បីរួមចំណែកធ្វើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនតាមកំណាត់ផ្លូវជាតិលេខ៧ មានភាពងាយស្រួល និងមានសុវត្ថិភាពកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧ ក្នុងតំបន់ខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយល្បឿនបើកបរ រក្សាគម្លាតសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ៕