* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ

20-10-2026 18:00

(ភ្នំពេញ)៖ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។

លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានឱ្យដឹងថា ក្រុមហ៊ុនបានសហការជាប្រចាំជាមួយគ្រឹះស្ថាន TVET ដោយទទួលសិស្ស-និស្សិតចុះកម្មសិក្សាជិត ២០០នាក់ក្នុងមួយឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពួកគេពង្រឹងជំនាញ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង។

លោកបានលើកឡើងថា ការរៀនទ្រឹស្តីនៅសាលាមានសារៈសំខាន់ ប៉ុន្តែការចុះកម្មសិក្សានៅកន្លែងការងារពិត ក៏ជាផ្នែកមិនអាចខ្វះបាន ព្រោះជួយឱ្យសិស្ស-និស្សិតយល់ថា ចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា អាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងបានដោយរបៀបណា។

លោកបញ្ជាក់ថា៖ «អ្នករៀនបច្ចេកទេស គាត់រៀនតែនៅសាលា តែបើគាត់អត់បានចុះទៅធ្វើការសិក្សានៅក្នុងក្រុមហ៊ុនទេ គាត់អត់ដឹងថា តើអ្វីដែលគាត់រៀន អាចយកទៅប្រើនៅកន្លែងធ្វើការបានអត់»។

តាមរយៈកម្មសិក្សា សិស្ស-និស្សិតអាចស្វែងយល់ពីលក្ខខណ្ឌការងារ ដំណើរការផលិតកម្ម និងរបៀបអនុវត្តជំនាញក្នុងបរិយាកាសវិជ្ជាជីវៈ ដែលជួយឱ្យពួកគេត្រៀមខ្លួនបានកាន់តែប្រសើរ មុនឈានទៅរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ នេះបើតាមការបន្ថែមរបស់លោក ជន វិចិត្រ។

លោកបានបន្ដថា កិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថាន TVET ក៏ជួយឱ្យការបណ្តុះបណ្តាលកាន់តែស្របតាមតម្រូវការទីផ្សារការងារ តាមរយៈការចែករំលែកបទពិសោធន៍ និងតម្រូវការជំនាញពីវិស័យឯកជន។ ការតភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់និយោជក៕