* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នក​វិនិយោគ និង​ការ​មិនយកពន្ធត្រួតគ្នា

20-10-2026 18:38

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា និង​ក្រូអាស៊ី មានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញ​ទំនាក់​ទំនងផ្នែកសេដ្ឋកិច្ចកាន់តែល្អប្រសើរ។

បំណងសម្តេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើង ក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក បណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសាមគ្គីភាព នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះ លោក Gordan Grlić Radman ដែលបាន​អញ្ជើញ​មក​​ទស្សន​​កិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរ​ទស្ស​ន​​កិច្ច​របស់​លោក​នៅពេលនេះ នឹងក្លាយទៅជាការរួមចំណែកដ៏សំខាន់ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​រវាងកម្ពុជា និងក្រូអាស៊ីឱ្យកាន់តែរីកចម្រើន។

លោករដ្ឋមន្ត្រី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានជួបសម្ដែងការគួរសម។ លោករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពកម្ពុជា ក៏ដូចជាការជំរុញនូវសន្តិភាព​ក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី បានគូសរំលេចថា កម្ពុជា គឺជាដៃគូដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយ​កម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បាន​ជម្រាបជូនសម្ដេចតេជោ អំពីជំនួបរបស់លោកជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​​កម្ពុជា និងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី​ឱ្យកាន់តែរីកចម្រើន។ ជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេល​ជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពង្រឹងទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើង​របស់លោករដ្ឋ​មន្ត្រី​ការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ចំពោះទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី។ សម្ដេចតេជោ បង្ហាញការគាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនង​រវាង​កម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស​នៅ​ក្នុងវិស័យការទូត។

សម្ដេចតេជោ ក៏បាន ដោយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហ​ប្រតិបត្តិ​ការ​គ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នា​នៅ​ពេល​ខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រម​ព្រៀង​ការ​មិនយកពន្ធត្រួតគ្នាជាដើម៕