* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងផ្តល់អាហារូបករណ៍ដល់សមណនិស្សិត ១​ ៥៩៤រូប

20-10-2026 19:17

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានរៀបចំបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដោយក្នុងមានសមណនិស្សិត-និស្សិតថ្មី ចំនួន ១ ៥៩៤រូប ទទួលបានអាហារូបករណ៍។

ពិធីនេះមានការនិមន្តចូលរួមជាព្រះអធិបតីភាពពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ នាយិកាអង្គការមូលនិធិសង្គហសិក្សា​​ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកអប់រំ សមណនិស្សិត និស្សិតប្រមាណ ៥០០ អង្គ/នាក់។

ក្នុងឱកាសនេះ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ នាយិកាអង្គការមូលនិធិសង្គហសិក្សា បានប្រគេន ជូនសម្ភារសិក្សាចំនួន ២.០០០កញ្ចប់ ដល់សមណនិស្សិត និងនិស្សិត។ មូលនិធិនេះបានកៀរគរថវិកាពីសប្បុរសជន និងធនាគារនានា ឧបត្ថម្ភគម្រោងមូលនិធិអប់រំសីហនុរាជ ចំនួន ៨,០០០០ដុល្លារអាមេរិក ក្នុងឆ្នាំសិក្សា២០២៦-២០២៧។

បន្ថែមពីនេះលោកស្រីក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានតម្លៃពាក់ព័ន្ធនឹងការសិក្សា និងការតស៊ូក្នុងជីវិតជាក់ស្តែង ជាជំនួយស្មារតី និងជាប្រភពកម្លាំងចិត្តដល់សមណនិស្សិត និស្សិត ឱ្យខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គដើម្បីសម្រេចជោគជ័យក្នុងការសិក្សា។

ក្នុងឱកាសបើកទំព័រឆ្នាំសិក្សាថ្មីនេះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត បានមានថេរដីកាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមណនិស្សិត និស្សិត ញាតិញោម និងដៃគូសហការទាំងអស់ មកកាន់គ្រឹះស្ថានអប់រំពុទ្ធិកឧត្តមសិក្សាដ៏ចំណាស់មួយនេះ។

សម្តេចព្រះមហាអរិយវង្ស បានបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងប្រវត្តិសាស្ត្រ និងពុទ្ធិកឧត្តមសិក្សា នាពេលបច្ចុប្បន្ន។ ចាប់តាំងពីដើមរៀងមក ទីអារាម និងពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំដំបូងដ៏រឹងមាំដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ ដោយព្រះពុទ្ធសាសនាបានបំពេញបេសកកម្មអប់រំបណ្តុះវិជ្ជា និងចរិយាធម៌ តាមរយៈព្រះសង្ឃជាគ្រូក្នុងការថែរក្សា បង្រៀននូវបាលី-សំស្ក្រឹត ធម៌វិន័យ និងទស្សនវិជ្ជាពុទ្ធសាសនា ផ្អែកលើគ្រឹះព្រះត្រៃបិដក សីលធម៌សង្គម និងអត្តសញ្ញាណជាតិ ស្របតាមទស្សនទាន «ពុទ្ធិកសិក្សា ជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា»។

ក្នុងឆ្នាំសិក្សាកន្លងមកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានផ្តោតលើបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន សរុបប្រចាំឆ្នាំប្រមាណ ៦៦៦០ អង្គ/នាក់ ផ្នែកពុទ្ធចក្រ និងអាណាចក្រ ឱ្យមានចំណេះដឹង គុណធម៌ និងសមត្ថភាព ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដូចជា៖

*ការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម ២០២៥-២០៣៥
*ការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់គុណភាពនៃការបង្រៀន និងការស្រាវជ្រាវ
*ការពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
*ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
*ជាពិសេស ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិរយៈពេល ៥ឆ្នាំពេញពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតលើទិសដៅអាទិភាពសំខាន់ៗចំនួនដូចជា៖

*ការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ (បំពាក់បច្ចេកវិទ្យាទំនើបក្នុងការបង្រៀន និងរៀន ដើម្បីឱ្យស្របតាមបរិបទអប់រំសម័យទំនើប គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគុណតម្លៃស្នូលនៃពុទ្ធិកសិក្សា
*ការលើកកម្ពស់គុណភាពស្រាវជ្រាវ៖ លើកទឹកចិត្តដល់សាស្ត្រាចារ្យ និងសមណៈនិស្សិត និស្សិត ឱ្យបង្កើនការស្រាវជ្រាវផ្នែកពុទ្ធសាសនា វប្បធម៌ អរិយធម៌ ភាសាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដើម្បីបង្កើតនូវចំណេះដឹងថ្មីៗបម្រើដល់សង្គមជាតិ
*ការអប់រំគុណធម៌ និងសេវាសហគមន៍៖ រក្សាឱ្យបាននូវអត្តសញ្ញាណដើមនៃពុទ្ធិកសិក្សា ដោយរួមបញ្ចូលនូវព្រះធម៌វិន័យ គុណធម៌ និងសីលធម៌ ទៅក្នុងស្មារតីនៃការសិក្សា ដើម្បីបណ្តុះបណ្តាលបុគ្គលិកលក្ខណៈសម្បត្តិឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម និងចូលរួមក្នុងការងារសង្គមជាតិ។

សម្តេចព្រះមហាអរិយវង្ស បានមានថេរដីកាដាស់តឿនដល់សមណនិស្សិត និស្សិតទាំងអស់ថា ឆ្នាំសិក្សាថ្មីនេះ គឺជាទំព័រជីវិតថ្មីនៃការស្វែងរកចំណេះវិជ្ជា។ ទោះបីជាចំណេះដឹង និងបច្ចេកវិទ្យាមានការវិវត្តយ៉ាងលឿនយ៉ាងណាក៏ដោយ ប៉ុន្តែបើចំណេះដឹងនោះគ្មានសីលធម៌ទេ គឺមិនអាចនាំមកនូវសន្តិភាព និងការអភិវឌ្ឍពិតប្រាកដឡើយ។ សម្តេចបានដាស់តឿនឱ្យសមណនិស្សិត និស្សិតទាំងអស់ឱ្យ៖ ខិតខំប្រឹងប្រែងរៀនសូត្រ សិក្សាស្រាវជ្រាវ និងមានស្មារតីចង់ដឹងជាប្រចាំ, ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក, យកព្រះធម៌ជាប្រទីបបំភ្លឺផ្លូវក្នុងការរស់នៅ និងការសិក្សា ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ព្រះពុទ្ធសាសនា និងប្រទេសជាតិ៕