* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ

20-10-2026 21:04

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តីលើកទី១០ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈរួមមាន៖

១៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចនានារបស់កិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីនាពេលកន្លងមក
២៖ របាយការណ៍សកម្មភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រចាំឆមាស ឆ្នាំ២០២៦
៣៖ របាយការណ៍វឌ្ឍនភាពនៃការងារដែលត្រូវអនុវត្តក្នុងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ
៤៖ របាយការណ៍វឌ្ឍនភាពនៃការងារជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
និង៥៖ បញ្ហាផ្សេងៗមួយចំនួន ដើម្បីផ្តល់ការទម្រង់ទិស សម្រួចអាទិភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់មូលវិចារខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារតាមមុខងារភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីវិជ្ជាជីវៈ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានធំៗជាច្រើន ក្នុងរយៈពេល៣ ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែក៏នៅមានសល់ចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបន្តកែលម្អ និងពង្រឹងបន្ថែម ដោយមានការទទួលខុសត្រូវ និងភាពបុរេសកម្មខ្ពស់ តាមមុខងារភារកិច្ចរបស់ខ្លួន ជាពិសេសចំពោះកិច្ចការដែលមានវឌ្ឍនភាពយឺត និងនៅសេសសល់ ឬជាប់គាំង ដើម្បីជំរុញឱ្យការងារទៅមុខ កុំឱ្យស្ទះ និងឱ្យចេញជាលទ្ធផលបានឆាប់រហ័ស។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ទន្ទឹមនេះ ក៏ត្រូវបន្តខិតខំបង្កើនគុណភាព និងល្បឿនក្នុងការរៀបចំឯកសារជំនួយស្មារតី របាយការណ៍ និងការពិនិត្យផ្ដល់មតិយោបល់លើឯកសារផ្សេងៗដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យកាន់តែមានគុណភាព ទាំងទម្រង់និងខ្លឹមសារ ដោយមានការវិភាគស៊ីជម្រៅ ផ្អែកលើមូលដ្ឋានទិន្នន័យ និងភស្តុតាងវិទ្យាសាស្រ្ត ហើយមានក្របខណ្ឌនិងគោលការណ៍ច្បាស់លាស់។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងផងដែរថា ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបន្តចូលរួមអនុវត្តក្នុងការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានសស្រាក់សស្រាំ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកសាង ពង្រឹង និងអភិវឌ្ឍស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារទទួលបន្ទុកការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈលើការដ្ឋានកែទម្រង់ដ៏សំខាន់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសត្រូវជំរុញការងារវិភាគមុខងារ និងការពិព័ណ៌នាមុខតំណែងវិជ្ជាជីវៈ ព្រមទាំងកិច្ចការមួយចំនួនទៀត ឱ្យបានចប់សព្វគ្រប់តាមផែនការកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តីខិតខំរៀនសូត្រអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពិសេស AI ឱ្យបានស្ទាត់ជំនាញ ដើម្បីទាញយកប្រយោជន៍ក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ក៏ដូចជាដើម្បីកែលម្អប្រព័ន្ធការងារ និងលំហូរការងារ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអភិវឌ្ឍដោយក្រុមការងារបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងហានិភ័យ និងសន្តិសុខព័ត៌មាន ពាក់ព័ន្ធទិន្នន័យនិងឯកសាររបស់ស្ថាប័ន មិនឱ្យបែកធ្លាយ និងការពារកុំឱ្យមានការលួចចូលប្រព័ន្ធ (Hack) ឬវាយប្រហារ (Attack) និងដើម្បីសន្សំសំចៃថវិកាផងដែរ។

មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែស្រួចជាងមុន និងឱ្យលើសពីពេលធម្មតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រទេសជាតិទាំងមូល ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព វិន័យការងារ គុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីពង្រឹងគុណភាពការងារនៅក្នុងគ្រប់កម្រិត សំដៅបន្តបង្កើនទំនុកចិត្តពីប្រមុខនៃរាជរដ្ឋាភិបាល និងពីក្រសួងស្ថាប័ននានា៕