* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា លើកអាទិភាព៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន–ចិន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត

20-10-2026 21:28

(ប៉ីហៃ-ចិន)៖ កម្ពុជា បានលើកឡើងនូវអាទិភាពសំខាន់ចំនួន៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន–ចិន រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ការសហការផលិតមាតិកាដែលគោរពភាពចម្រុះនៃវប្បធម៌ និងការបង្កើតឱកាសសម្រាប់អ្នកជំនាញវ័យក្មេង ព្រមទាំងស្ថាប័នផ្សព្វផ្សាយដែលមានធនធានតិច។

អាទិភាពទាំងនេះ ត្រូវបានលើកឡើងដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន–ចិន លើកទី៨ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តក្វាងស៊ីជនជាតិជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមមូលបទ «ការពង្រឹងសមត្ថភាពតាមរយៈបញ្ញាសិប្បនិម្មិត ការរួមគ្នាបង្កើត និងអនាគតរួម»។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានតម្លៃសម្រាប់ប្រែក្លាយគោលបំណងរួមទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របពេលដែលឆ្នាំ២០២៦ ជាខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន–ចិន។ តាមរយៈនិទានកថា និងការចែករំលែកព័ត៌មាន កម្មវិធីប្រព័ន្ធផ្សព្វផ្សាយអាចជួយឱ្យប្រជាជនយល់កាន់តែច្បាស់ពីជីវភាព វប្បធម៌ និងបំណងប្រាថ្នារបស់គ្នាទៅវិញទៅមក។

ចំពោះអាទិភាពទី១ លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតអាចជួយដល់ការបកប្រែ ការដាក់អក្សររត់ពីក្រោម (Subtitle) និងការផលិតកម្មវិធី ដើម្បីពង្រីកការផ្សព្វផ្សាយឆ្លងកាត់របាំងភាសា។ ទោះជាយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យានេះ ទាមទារនូវការត្រួតពិនិត្យផ្នែកនិពន្ធដោយមនុស្ស ការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ការគោរពកម្មសិទ្ធិបញ្ញា និងត្រូវពង្រឹងសមត្ថភាពសម្គាល់មាតិកាដែលត្រូវបានកែច្នៃបំភាន់ ព្រមទាំងបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត នៅពេលមាតិកានោះអាចធ្វើឱ្យទស្សនិកជនយល់ច្រឡំ។

សម្រាប់អាទិភាពទី២ កម្ពុជាបានលើកទឹកចិត្តឱ្យស្ថាប័នផ្សព្វផ្សាយអាស៊ាន និងចិន សហការគ្នា ចាប់ពីការអភិវឌ្ឍសាច់រឿង រហូតដល់ការបកប្រែ និងការចាក់ផ្សាយសាច់រឿង ដើម្បីបង្កើតកម្មវិធីដែលផ្តល់ទាំងការកម្សាន្ត និងចំណេះដឹង ដោយឆ្លុះបញ្ចាំងនូវបទពិសោធន៍ជាមូលដ្ឋាន និងគោរពភាពចម្រុះនៃវប្បធម៌។ ការប្រកួតភាពយន្តខ្នាតខ្លីអាស៊ាន–ចិន និងសកម្មភាពបញ្ចូលសំឡេង និងការចាក់ផ្សាយកម្មវិធី ត្រូវបានលើកឡើងថាជាឱកាសសម្រាប់ជំរុញការសហការនេះ។

ចំណែកអាទិភាពទី៣ ផ្តោតលើការធានាឱ្យបាននូវអនាគតរួម និងការផ្តល់ឱកាសដល់គ្រប់ភាគី ជាពិសេសអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេង និងស្ថាប័នដែលមានធនធានតិច។

លោក ប្រាក់ ថាវអមិដា បានលើកឡើងពីសារៈសំខាន់នៃការបោះជំរំពិធីករវ័យក្មេងអាស៊ាន–ចិន ក្នុងការកសាងជំនាញ និងបណ្តាញទំនាក់ទំនងយូរអង្វែង ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឱ្យអ្នកផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។

លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា អាទិភាពទាំងនេះស្របនឹងយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអភិវឌ្ឍមូលធនមនុស្ស និងវិស័យឌីជីថល។ ក្រសួងព័ត៌មានកំពុងជំរុញការធ្វើទំនើបកម្មវិស័យផ្សព្វផ្សាយសាធារណៈ ពង្រឹងជំនាញវិជ្ជាជីវៈ និងដោះស្រាយបញ្ហាព័ត៌មានមិនពិត ព្រមទាំងលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋក្នុងការវាយតម្លៃព័ត៌មានដោយការត្រិះរិះពិចារណា។

កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពយូរអង្វែងជាមួយចិន និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «ត្បូងពេជ្រឆកោណ» ព្រមទាំងបង្ហាញបំណងពង្រីកការផ្លាស់ប្តូរកម្មវិធីសោតទស្សន៍ ការបណ្តុះបណ្តាលបច្ចេកទេស និងកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយឌីជីថល ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន និងដៃគូប្រព័ន្ធផ្សព្វផ្សាយចិន។

នៅចុងបញ្ចប់ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីប្រែក្លាយមូលបទនៃព្រឹត្តិការណ៍នេះទៅជាសកម្មភាពជាក់ស្តែង។

លោក ប្រាក់ ថាវអមិដា ក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមបន្តទំនាក់ទំនង និងតាមដានឱកាសសហប្រតិបត្តិការក្រោយព្រឹត្តិការណ៍នេះ ដោយគូសបញ្ជាក់ថា តម្លៃនៃកិច្ចសហប្រតិបត្តិការនឹងឆ្លុះបញ្ចាំងតាមរយៈកម្មវិធីទៅដល់ទស្សនិកជនថ្មីៗ ជំនាញដែលអ្នកវិជ្ជាជីវៈទទួលបាន និងការយល់ដឹងគ្នាកាន់តែប្រសើររវាងប្រជាជនអាស៊ាន និងចិន៕