* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាល‎ខេត្តកំពង់ចាម ត្រៀមលក្ខណៈជាស្រេចរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច នាឱកាសបុណ្យចេញព្រះវស្សា

20-10-2026 21:59

‎(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំផ្ទាល់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្រុងកំពង់ចាម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ខាងមុខនេះ។
‎
‎ព្រឹត្តិការណ៍ខាងលើ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
‎
‎ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានណែនាំ និងបែងចែកភារកិច្ចដល់អនុគណៈកម្មការជំនាញនីមួយៗ ដោយក្នុងនោះ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំប្រទីបចំនួន ២,៥៧០ប្រទីប ឱ្យស្របតាមឆ្នាំពុទ្ធសករាជ ២៥៧០ ដោយមានក្បួនដង្ហែយ៉ាងមានរបៀបរៀបរយ និងសោភ័ណភាព មុននឹងនាំយកទៅបណ្តែតតាមដងទន្លេ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានផ្តោតលើការងារអនាម័យ បរិស្ថាន និងការតុបតែងភ្លើងលម្អក្រុងឱ្យបានស្រស់ស្អាត ព្រមទាំងតម្រូវឱ្យរៀបចំការប្រកួតប្រណាំងទូក ការអុជកាំជ្រួច និងស្តង់ពិព័រណ៍សមិទ្ធផលនានា ឱ្យដំណើរការទៅដោយរលូន ប្រកបដោយភាពទាក់ទាញ និងសប្បាយរីករាយបំផុត។
‎
‎លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមាន ការបាញ់កាំជ្រួចថ្នាក់ធំ ដែលជាប្រភេទកាំជ្រួចកម្រិតស្ដង់ដារ ដូចទៅនឹងការបាញ់នៅមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យជាតិធំៗ ឬពិធីបុណ្យអុំទូកនាពេលកន្លងមក ដើមី្បបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ លម្អផ្ទៃមេឃលើដងទន្លេក្រុងកំពង់ចាម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនាកម្សាន្តផងដែរ។

លោក អ៊ុន ចាន់ដា ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍អបអរសាទរបុណ្យចេញព្រះវស្សានៅក្រុងកំពង់ចាម ប្រព្រឹត្តទៅដោយជោគជ័យ សប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់៕