* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា

20-10-2026 22:18

(ទីក្រុងឡាអេ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភាពចាំបាច់ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការស្ដារ និងដំឡើងកម្រិតតំណាងការទូតរវាងកម្ពុជា និងថៃ ឱ្យឡើងមកដល់កម្រិត «អនុប្រធានបេសកកម្ម» ឡើងវិញ បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម «លេខាធិការទី២» ក្នុងគោលបំណងបើកច្រកដោះស្រាយរាល់បញ្ហាវិវាទដោយសន្តិវិធី និងតាមផ្លូវការទូត ជាជាងការប្រើប្រាស់ផ្លូវយោធា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សានៅវិមានសន្តិភាព ទីក្រុងឡាអេ ប្រទេសហូឡង់ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទំនាក់ទំនងការទូតដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការថែរក្សាទំនាក់ទំនងវិជ្ជមាន ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជំរុញឱ្យប្រជាជននៃប្រទេសទាំងពីររាប់រកគ្នាដោយភាតរភាព និងមិត្តភាព។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតរឹតតែមានសារៈសំខាន់ទ្វេដងនៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងភាពតានតឹង និងមានជម្លោះជាក់ស្តែងជាមួយគ្នា ពីព្រោះការទូតគឺជាយន្តការតែមួយគត់ដែលអាចបញ្ចៀសការយល់ច្រឡំ ការពារសន្តិភាព និងបើកផ្លូវឱ្យមានការជជែកពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិវិធី។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា បច្ចុប្បន្ននេះ តំណាងការទូតរវាងប្រទេសទាំងពីរបានធ្លាក់ចុះមកនៅត្រឹមកម្រិត «លេខាធិការទី២» ដែលជាកម្រិតទាបបំផុតក្នុងវិស័យការទូត។ កន្លងមក ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រួមមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ធ្លាប់បានព្រមព្រៀងគ្នាជាបន្តបន្ទាប់ តាំងពីជំនួបនៅទីក្រុងគូឡាឡាំពួរ រហូតដល់ជំនួបក្នុងខែឧសភាកន្លងទៅ ក្នុងការរៀបចំវិធានការកសាងទំនុកចិត្ត និងស្ដារទំនាក់ទំនងការទូតឡើងវិញ។ ថ្នាក់ដឹកនាំទាំងពីរក៏បានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសទាំងសងខាងធ្វើការជាមួយគ្នា រហូតឈានដល់ការឯកភាពលើកាលបរិច្ឆេទនៃការបញ្ជូនអនុប្រធានបេសកកម្មត្រឡប់ទៅកាន់ស្ថានទូតរៀងៗខ្លួន និងបានផ្លាស់ប្តូរកំណត់ទូតបញ្ជាក់ជាផ្លូវការរួចហើយក្តី ប៉ុន្តែដោយសារតែភាពតានតឹងកើតមានឡើងជាបន្តបន្ទាប់ ទើបដំណើរការនេះត្រូវរអាក់រអួល និងមិនទាន់អាចសម្រេចបានរហូតមកដល់ពេលនេះ។

ដោយមើលឃើញពីភាពចាំបាច់នេះ កម្ពុជាបានស្នើដាក់បញ្ចូលការលើកកម្ពស់កម្រិតតំណាងការទូតនេះ ទៅក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត (CBMs) នៃកិច្ចប្រជុំគណៈកម្មាធិការផ្សះផ្សានៅទីក្រុងឡាអេ ហើយត្រូវបានគណៈកម្មាធិការឯកភាពគាំទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដំឡើងកម្រិតតំណាងការទូតឡើងវិញនេះ នឹងបង្កើតឱ្យមានខ្សែ និងប្រព័ន្ធទំនាក់ទំនងផ្ទាល់ (Direct Channel) រវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសរវាងនាយករដ្ឋមន្ត្រីទាំងពីរ និងរដ្ឋមន្ត្រីការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង មិនមែនដោយការប្រឈមមុខដាក់គ្នាតាមផ្លូវយោធានោះឡើយ គឺត្រូវដោះស្រាយដោយសន្តិវិធីតាមផ្លូវការទូត។

ប្រមុខការទូតកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃដែលធ្លាប់បានអះអាងថាយកចិត្តទុកដាក់ខ្ពស់លើការងារការទូត និងការសន្ទនានោះ នឹងអនុវត្តជាក់ស្តែងនូវអ្វីដែលខ្លួនបានអះអាង តាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងស្ដារតំណាងការទូតដែលបានព្រមព្រៀងគ្នាកន្លងមក ដើម្បីជាប្រយោជន៍ដល់ស្ថិរភាព និងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕