* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង (Video inside)

21-10-2026 11:56

(ភ្នំពេញ)៖ លោក អ៊ុំ សំអាន បានយល់ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា តាមការស្នើ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះ​បង្គោលព្រំដែនលេខ៥២ និង៥៩ ក្នុងខេត្តបាត់ដំបង ដែលលោកចោទថា​បាត់ទៅខាងភាគីថៃនោះ។

លោក អ៊ុំ សំអាន បញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «ខ្ញុំនឹងបញ្ជូនគណៈប្រតិភូ​ដែល​តំណាងអោយខ្ញុំទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត។ ខ្ញុំនឹងធ្វើលិខិតជាផ្លូវការដើម្បីជាការឆ្លើយតបចំពោះការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ហើយខ្ញុំនឹងបញ្ជូនឈ្មោះគណៈប្រតិភូទៅលោក ហ៊ុន ម៉ាណែត នៅមុនចុងខែតុលា​នេះ។ សូមបងប្អូនខ្មែរដែលស្នេហាជាតិចាំទទួលស្វាគមន៍គណៈប្រតិភូយើងផង»។

លោក អ៊ុំ សំអាន បានបន្ថែមថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោកសង្ឃឹមថា រូបលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌​សន្ទនា​រវាងលោក សម រង្សុី និងសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិនិងការការពារទឹកដីពីការឈ្លានពានរបស់ថៃ។

លោក អ៊ុំ សំអាន ថែមទាំងលើកឡើងទៀតថា ជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមិនយករឿងគំនុំបុគ្គល ឬបញ្ហាផ្ទាល់ខ្លួនមកលាយឡំនឹងបញ្ហាប្រទេសជាតិនោះទេ ហើយក៏មិនចាត់ទុកខ្មែរគ្នាឯងជាសត្រូវនោះដែរ។ សត្រូវរបស់ខ្មែរពិតប្រាកដនាពេលនេះ គឺការឈ្លាន​ពានពីសំណាក់ប្រទេសជិតខាង ដែលខ្មែរត្រូវរួបរួមគ្នាដើម្បីដោះស្រាយ និងទាមទារទឹកដីខ្មែរចំនួន៨៥ទីតាំងពីថៃមកវិញ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជម្រើសថ្មីជូនទៅលោក អ៊ុំ សំអាន លើការផ្ទៀងផ្ទាត់ដីនៅព្រំដែនខ្មែរ-ថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ បន្ទាប់ពីលោក អ៊ុំ សំអាន ព្យាយាមលើកហេតុ​ផលផ្សេងៗមិនព្រមចូលមកកម្ពុជា ដើម្បីបញ្ជាក់លើអ្វីដែលខ្លួនបានចោទរាជរដ្ឋាភិបាល​នោះ។ ជម្រើសថ្មី ដែលសម្តេចមហាបវរធិបតី ផ្តល់ជូនលោក អ៊ុំ សំអាន គឺអាចចាត់តំណាងជំនួសបាន អាចជាអ្នកក្រៅប្រទេស ឬក្នុងប្រទេសក៏បាន។

តែការចាត់តំណាងនេះ សម្តេចមហាបវរធិបតី តម្រូវឱ្យលោក អ៊ុំ សំអាន បំពេញលក្ខខណ្ឌចំនួន៤រួមមាន៖
១៖ ត្រូវប្រគល់សិទ្ធិពេញលេញឱ្យជនជាតំណាង និងក្រុមការងារ ក្នុងការ​ជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២៖ ត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោក អ៊ុំ សំអាន និងក្រុម​ការងារមាន ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣៖ ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤៖ ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាង​របស់លោកបានចូលរួម៕