* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ

21-10-2026 12:20

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​អញ្ជើញ​សួរសុខទុក្ខសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ​កាលម៉ែត។

ក្នុងឱកាសសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ជូនសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកស្រី ព្រមទាំងក្រុម​គ្រួសា​រ​ដោយសេចក្តីនឹករលឹក។

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ និងសូមអរគុណ​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដោយ​ផ្ទាល់នា​ពេល​នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យ​ឯក​ទេស​នៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ព្យាបាល និងថែទាំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង នាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ​ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតា​ថែ​រក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេច​ឥស្សរ​វិទេសបញ្ញា ហោ ណាំហុង ឆាប់បានជាសះស្បើយពីជំងឺ។

សូមបញ្ជាក់ថា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង មានជន្មាយុ៩១ហើយ។ សម្តេច​បាន​កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិទួលលាភ បច្ចុប្បន្នខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

សម្តេច ហោ ណាំហុង គឺជាអ្នកការទូតជើងចាស់របស់កម្ពុជា ដែលបានបម្រើការងារជា​ច្រើន​ទសវត្សរ៍។ សម្តេចបានទទួលការសិក្សាខ្ពស់ ដោយបានបញ្ចប់ការសិក្សានៅ​សាលាភូមិន្ទ​រដ្ឋបាល ទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៅឆ្នាំ១៩៦៥ និងបរិញ្ញាបត្រជាន់​ខ្ពស់នីតិសាស្ត្រពីសាកលវិទ្យាល័យប៉ង់តេអុង ប៉ារីស នៅឆ្នាំ១៩៧២។ ក្រៅពីនេះ សម្តេច​ក៏បានសិក្សានៅវិទ្យាស្ថានអឺរ៉ុប នៃការសិក្សាអន្តរជាតិជាន់ខ្ពស់ នៃសាកលវិទ្យាល័យប៉ារីស។

ក្នុងអាជីពការងារ សម្តេច ហោ ណាំហុង បានបម្រើការជាមន្ត្រីការបរទេសតាំងពីសម័យសង្គមរាស្ត្រនិយម។ ក្រោយរបបខ្មែរក្រហម សម្តេចបានចូលបម្រើការងារជារដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ហើយម្តងទៀតពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៦ ដែលធ្វើឱ្យសម្តេចក្លាយជារដ្ឋមន្ត្រីការបរទេសកម្ពុជាយូរជាងគេ។

សម្តេចក៏ធ្លាប់ជាឯកអគ្គរាជទូតប្រចាំសហភាពសូវៀត (១៩៨២-១៩៨៩) និងប្រចាំប្រទេសបារាំង (១៩៩៣-១៩៩៨)។ សម្តេច ហោ ណាំហុង គឺជាអ្នកចរចាដ៏សំខាន់ម្នាក់ក្នុងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះកម្ពុជាពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១ ហើយជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សម្តេចត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងជាឧបនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន។ សម្តេចបានទទួលគ្រឿងឥស្សរិយយសជាច្រើនដូចជា មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងមេដាយជាតូបការ។ ក្នុងជីវិតឯកជន សម្តេចបានរៀបការ និងមានកូនប្រាំនាក់ ដែលក្នុងនោះកូនប្រុសពីរនាក់ក៏បានបម្រើការជាឯកអគ្គរាជទូត។ បច្ចុប្បន្ន សម្តេចមានតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕