* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET

21-10-2026 14:01

(កំពង់ចាម)៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេ​ខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការបញ្ជ្រាបវប្បធម៌សុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យខ្ពស់មុនពេលពួកគាត់ឈានជើងចូលក្នុងទីផ្សារការងារ។

ថ្លែងក្នុងពិធីបើក លោក លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និងសុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ជាដើម។ លោកគូសបញ្ជាក់ថា ប្រសិនបើគ្មានការបំពាក់បំប៉នវិធានការការពារទុកជាមុននោះទេ ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ទាំងក្នុងពេលសិ​ក្សា និងពេលចេញទៅបំពេញការងារ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និ​យោជក។

ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូបង្រៀន និងថ្នាក់ដឹកនាំគ្រឹះ​ស្ថានដែលបានចូលរួម គឺជាតួអង្គស្នូល ក្នុងការនាំយកផែនការសកម្មភាពទាំងនោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះធ្វើការដោយមានសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។

ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណភាពបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្ម ដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕