* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល

21-10-2026 14:20

(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យបរិស្ថានកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Igor DRIESMANS ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន (https://moe.gov.kh/) ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារតំបន់ការពារធម្មជាតិដោយពង្រឹងការអនុវត្តច្បាប់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែការពារជម្រកជីវៈចម្រុះ ព្រៃឈើ ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅសេដ្ឋកិច្ចកជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រើឱ្យគោលដៅលម្ហែបៃតងកម្រិតជាតិនិងអន្តរជាតិ។

ជាមួយក្នានេះ លោករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាគាំទ្រដល់ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប គម្រោងសិក្សាលើបញ្ញាសិប្បនិម្មិត AI ដើម្បីតាមដានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រានដីធ្លីខុសច្បាប់បានទាន់ពេលវេលា។

លោកបានសង្កត់ធ្ងន់លើការជំរុញការធ្វើកសិកម្មឆ្លាតវៃ និងមានការបញ្ចេញកាបូនទាប ដើម្បីធានាថាការដាំដុះរបស់ប្រជាកសិករ មិនប៉ះពាល់ដល់តំបន់ការពារ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសមិទ្ធផលនៃការយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានអនុវត្តពីសិស្សានុសិស្ស និងមានអ្នកចូលរួមជាង១៤លាននាក់ រហូតដល់ពេលនេះ ហើយយុទ្ធនាការផ្សេងទៀត ដែលបានដាក់ចេញបានប្រែក្លាយពីសកម្មភាពទៅជាចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ មានការទុកដាក់សំរាម និងញែកសំរាម និងការចូលរួមសម្អាតតាមទីសាធារណៈនានា ស្របតាមទិសដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ (Smart Cities) ក៏ដូចជាការរៀបចំមូលដ្ឋានឱ្យមានបរិស្ថានស្អាត និងគ្មានការបំពុល។

ជាការឆ្លើយតប លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានថ្លែងអំណរគុណ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា។

លោក Igor DRIESMANS បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តឈរជាដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងសហគមន៍បៃតងប្រកបដោយចីរភាព៕