* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមន្ដ្រីរដ្ឋបាលខេត្តស្ទឹងត្រែងម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធបទចោទ «លួចលក់អចលនវត្ថុអ្នកដទៃដែលមិនមែនជារបស់ខ្លួន»

21-10-2026 15:17

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនលោក អ៊ុំ សុភឿន ដែលជាមន្ដ្រីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុអ្នកដទៃដែលមិនមែនជារបស់ខ្លួន»។

ការសម្រេចឃុំខ្លួននេះ គឺជាវិធានការនីតិវិធីតុលាការ ដើម្បីបន្តចាត់ការសំណុំរឿងតាមផ្លូវច្បាប់។ ទោះជាយ៉ាងណា ការចោទប្រកាន់នៅដំណាក់កាលនេះ មិនទាន់មានន័យថា ជនត្រូវចោទត្រូវបានផ្តន្ទាទោសជាស្ថាពរនោះទេ ដោយត្រូវរង់ចាំដំណើរការនីតិវិធី និងការសម្រេចរបស់តុលាការតាមច្បាប់ជាធរមាន។

លោក អ៊ុំ សុភឿន (ជាមន្ត្រីដែលបានផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥) ត្រូវបានរកឃើញថា មានឈ្មោះជាប់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន លើបញ្ហាទំនាស់ការគ្រប់គ្រង កាន់កាប់ និងលក់ដូរដីធ្លី ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានទំនាស់ជាមួយលោកស្រី អៀវ វុទ្ធី រស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធបានចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ និងប្រមូលព័ត៌មានជុំវិញករណីនេះ អាជ្ញាធរខេត្តបានតម្រូវឱ្យ លោក អ៊ុំ សុភឿន ចុះដោះស្រាយបញ្ហាដីធ្លីនោះឱ្យបានដាច់ស្រឡះតាមគោលការណ៍ច្បាប់។

ទន្ទឹមនឹងនេះ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាលស៊ីវិល រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេច៖ ១៖ ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អ៊ុំ សុភឿន ២៖ ដាក់ឱ្យស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យ យ៉ាងម៉ឺងម៉ាត់ពីសំណាក់ក្រុមប្រឹក្សាវិន័យនៃរដ្ឋបាលខេត្តស្ទឹងត្រែង៕