* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

21-10-2026 16:48

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ក្នុងឱកាសនេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយ ព្រមទាំងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍកម្ពុជា។ លោកជំទាវក៏បានណែនាំឱ្យនិស្សិតទាំងអស់កំណត់គោលដៅសិក្សា និងអាជីពឱ្យបានច្បាស់លាស់ សម្របខ្លួនទៅតាមវប្បធម៌នៃប្រទេសគោលដៅ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ និស្សិតត្រូវប្រើប្រាស់ចំណេះដឹង និងហេតុផល គោរពច្បាប់ និងគោលការណ៍ការទូត ព្រមទាំងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ទន្ទឹមនឹងការខិតខំសិក្សា និស្សិតគួរកសាងបណ្ដាញទំនាក់ទំនងល្អជាធ្លុងមួយជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់ អ្នកជំនាញ និងសហគមន៍ខ្មែរនៅក្រៅប្រទេស ព្រមទាំងរក្សាសាមគ្គីភាព និងចូលរួមសកម្មភាពសង្គម។

លោកស្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាស្រ័យតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសមត្ថភាពប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុមផងដែរ។ ដូច្នេះ និស្សិតត្រូវចេះរក្សាតុល្យភាពរវាងការសិក្សា ការសម្រាក និងការថែទាំសុខភាព។

ជាមួយគ្នានេះ លោកស្រីបានពន្យល់បង្ហាញឱ្យប្អូនៗ និស្សិតប្រើប្រាស់ឯកសារគោលនយោបាយ និងទិន្នន័យទីផ្សារការងារដែលមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការសិក្សា និងឈ្វេងយល់ពីតម្រូវការធនធានមនុស្សនៅកម្ពុជា។ ជាមួយនឹងពាក្យជូនពរ

លោកស្រីបានសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់ នឹងសម្រេចបានជោគជ័យក្នុងការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម ហើយយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅប្រើប្រាស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕