* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវតី២ រូប ជាប់ជាម្ចាស់ពានរង្វាន់ជ័យលាភីការប្រកួតតែងកំណាព្យ ដើម្បីថែរក្សាការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម

21-10-2026 18:28

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០២៦ បាន ប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតតែងកំណាព្យ ស្ដីពីការរក្សាការចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់មាតុភូមិកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដោយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. (ម.ត.ឯ.ច.)។

កម្មវិធីនេះមានគោលបំណងបំផុស និងលើកទឹកចិត្តដល់សិស្ស-និស្សិត និងគរុសិស្ស ដែលកំពុងសិក្សានៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស ឱ្យចូលរួមសិក្សា ស្រាវជ្រាវ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ផលប៉ះពាល់នៃរបបកម្ពុជាប្រជាធិបតេយ្យ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងសមិទ្ធផល និងកេរដំណែលនៃ អ.វ.ត.ក.។


មានប្រសាសន៍ក្នុងឱកាសនេះ លោក ហែម ក្រាញ់ តូនី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ពីអតីតកាល។

លោកបានបញ្ជាក់ថា៖ «ការចងចាំប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការរំលឹកអំពីអតីតកាលដ៏ឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព យុត្តិធម៌ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ យុវជនជំនាន់ក្រោយមានតួនាទីសំខាន់ក្នុងការបន្តថែរក្សាការចងចាំនេះ និងចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់បន្ទាប់ ដើម្បីកុំឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី»។

លោកបន្ថែមថា ការតែងកំណាព្យជាមធ្យោបាយមួយដ៏មានអត្ថន័យក្នុងការបង្ហាញពីការយល់ដឹង អារម្មណ៍ និងការឆ្លុះបញ្ចាំងរបស់យុវជនចំពោះប្រវត្តិសាស្ត្រជាតិ។ តាមរយៈការប្រើប្រាស់សិល្បៈអក្សរសាស្ត្រ សិស្ស-និស្សិតអាចចូលរួមផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រ និងបន្តបណ្ដុះស្មារតីទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិ។

ការប្រកួតតែងកំណាព្យនេះក៏មានគោលបំណងលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរផ្នែកតែងនិពន្ធកំណាព្យ ព្រមទាំងជំរុញឱ្យយុវជនដែលមិនបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យដោយផ្ទាល់ មានឱកាសសិក្សាស្រាវជ្រាវ និងយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

សម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៦នេះ បេក្ខជនចំនួន៥រូបនឹងទទួលបានជ័យលាភី និងប្រាក់រង្វាន់តាមលំដាប់ថ្នាក់ រួមមាន៖
ជ័យលាភីលេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ២៖ ទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ៣៖ ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០ រៀល និងពានរង្វាន់មួយ។
ជ័យលាភីលេខ៤ និងលេខ៥៖ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០០.០០០ រៀលក្នុងម្នាក់ៗ។

កញ្ញា គង់ សម្ភស្ស បេក្ខជនមកពីខេត្តកំពង់ចាម បានទទួលជ័យលាភីលេខ១ ពីការប្រកួតប្រជែងនេះ ជាមួយចំណងជើង «ស្រីកម្ពុជាក្នុងរបបនរក»។ ចំណែក យុវតី សេង លីហ័រ មកពីខេត្តបន្ទាយមានជ័យម្ចាស់ស្នាដៃ«ស្រមោលខ្មៅ» ជាប់ជយលាភី លេខ២។

កញ្ញា គង់ សម្ភស្ស បានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យ គឺជាប្រវត្តិសាស្ត្រដ៏ជូរចត់ដែលប្រជាជនកម្ពុជាស្ទើរគ្រប់រូបបានជួបប្រទះ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិត និងការបែកបាក់គ្រួសារយ៉ាងច្រើន។ កញ្ញាបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរកំណាព្យនេះ បន្ទាប់ពីបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានសម្ភាសន៍លោកយាយ លោកតាដែលជាជនរងគ្រោះផ្ទាល់។

កញ្ញា គង់ សម្ភស្ស បានបន្តថា ការចូលរួមចំណែកក្នុងការសរសេរកំណាព្យនេះ គឺជាផ្នែកមួយនៃការជំរុញការផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានស្វែងយល់ពីរបបខ្មែរក្រហម។ តាមរយៈខ្លឹមសារកំណាព្យ កញ្ញាសង្ឃឹមថា អ្នកអាន ជាពិសេសយុវជនដែលមិនបានឆ្លងកាត់របបនេះ នឹងអាចយល់ដឹងពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីកុំឲ្យកើតមានឡើងវិញនាពេលអនាគត។


ស្នាដៃកំណាព្យទាំងអស់ដែលបានដាក់ចូលរួមប្រកួត នឹងត្រូវយកទៅបោះពុម្ពផ្សព្វផ្សាយ ដើម្បីចែករំលែកស្នាដៃនិពន្ធរបស់យុវជន និងបង្កើនឱកាសឱ្យសាធារណជនបានសិក្សា ស្វែងយល់ និងពិចារណាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈអក្សរសិល្ប៍ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តសិក្សាពីអតីតកាល ដើម្បីយកមេរៀនប្រវត្តិសាស្ត្រជាមូលដ្ឋានក្នុងការការពារសន្តិភាព លើកកម្ពស់យុត្តិធម៌ និងកសាងសង្គមមួយដែលមិនអនុញ្ញាតឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី ៕