* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា- ជប៉ុន បើកកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនជំនឿទុកចិត្តដល់ធុរកិច្ចជប៉ុន

21-10-2026 19:29

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោក Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើនជំនឿទុកចិត្តជូនដល់សហគមន៍ធុរកិច្ចជប៉ុន សំដៅទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, សមាជិកក្រុមការងារបង្កើតធុរកិច្ចរួមគ្នា (BCT) តាមក្រសួង-ស្ថាប័ន និងតុជំនាញតាមវិស័យ, តំណាងសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅកម្ពុជា (JBAC), តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ប្រចាំកម្ពុជា, តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ, ព្រមទាំងតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC)។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដែលរួមមាន ការគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់បរិយាកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង, កិច្ចពិភាក្សាស៊ីជម្រៅរវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន លើប្រធានបទជាអាទិភាព ដោយបានផ្លាស់ប្តូរយោបល់ដើម្បីស្វែងដំណោះស្រាយជាក់ស្តែង សំដៅសម្រួលដល់ប្រតិបត្តិការធុរកិច្ច និងការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន, របាយការណ៍កិច្ចសហប្រតិបត្តិការ AMEICC ដោយបានបញ្ជាក់អំពីលទ្ធផលនៃការងាររួមគ្នារវាង គណៈកម្មាធិការ AMEICC និងក្រុមការងារ BCT និងរបាយការណ៍បច្ចុប្បន្នភាពនៃ សកម្មភាពការងារ សមិទ្ធផលដែលសម្រេចបាន និងទិសដៅការងារបន្តដោយតំណាងការិយាល័យ JICA ប្រចាំកម្ពុជា និងការិយាល័យ JETRO ប្រចាំរាជធានីភ្នំពេញ។

កិច្ចប្រជុំលើកទី៣២នេះ គឺជាយន្តការសន្ទនាផ្លូវការដ៏មានប្រសិទ្ធភាព និងជាវេទិកាយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជប៉ុន ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរ ក៏ដូចជាលុបបំបាត់របាំងធុរកិច្ចផ្សេងៗ។ តាមរយៈកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ ធានានូវតម្លាភាព និងភាពព្យាករណ៍បាន ដើម្បីទាក់ទាញ និងរក្សាទុកនូវវិនិយោគិនជប៉ុន ព្រមទាំងបង្កើនទំនុកចិត្តលើការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានចីរភាព និងរីកចម្រើនឥតឈប់ឈរ៕