* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរខេត្តក្រចេះ ប្តេជ្ញាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចុះបង្ក្រាប និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអាជីវកម្មរ៉ែខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ

21-10-2026 21:21

(ក្រចេះ)៖ ក្រុមការងារចម្រុះខេត្តក្រចេះ បាននិងកំពុងបន្តយុទ្ធនាការចុះពង្រឹងច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពរករ៉ែអនាធិបតេយ្យ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះ សំដៅការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

សកម្មភាពចុះពង្រឹងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍អំពីសកម្មភាពរករ៉ែខុសច្បាប់នៅចំណុចមួយចំនួន ដូចជា ចំណុចបែកចាន សោមដេប៉ូ និងថ្មពួយជាប់ភ្នំជី ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះនាបេលកន្លងទៅ។

កន្លងមក ក្រុមការងារចម្រុះ ដែលរួមមាន មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ មន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត បានសហការយ៉ាងជិតស្និទ្ធ ជាមួយលោកអភិបាលស្រុកសំបូរ រដ្ឋបាលឃុំកំពង់ចាម និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចាម ចុះល្បាតដើម្បីពិនិត្យ ទប់ស្កាត់ និងបង្រ្កាបករណីរ៉ែខុសច្បាប់ ជាបន្តបន្ទាប់ និងបានកំណត់មុខសញ្ញា អ្នកធ្វើអាជីវកម្មរ៉ែខុសច្បាប់បានមួយចំនួនរួចហើយ នៅដើមខែកក្កដា ឆ្នាំ២០២៦។

ក្រុមការងារបានរឹបអូសសម្ភារ និងម៉ាស៊ីនបូមរ៉ែមាសមួយចំនួន យកមករក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះ លោក វ៉ា ថន អភិបាលអភិបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់ ជំរុញឱ្យអាជ្ញធរមូលដ្ឋានពាក់ព័ន្ធនៃរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកពាក់ព័ន្ធ (ជាពិសេសរដ្ឋបាលស្រុកសំបូរ) បានចេញសេចក្តីជូនដំណឹងជាផ្លូវការ បង្គាប់ឱ្យបញ្ឈប់រាល់សកម្មភាពរករ៉ែខុសច្បាប់ទាំងអស់ជាបន្ទាន់។

ជាក់ស្តែងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពស្រុកសំបូរ ចាប់ពីដើមខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០២៦នេះ បានចុះទៅផ្សព្វផ្សាយផ្ទាល់ អំពីសេចក្តីជូនដំណឹង និងណែនាំឱ្យបញ្ឈប់ការរករ៉ែអនាធិប្បតេយ្យ នៅចំណុចបែកចាន សោមដេប៉ូ និងចំណុចថ្មពួយ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ បានចំនួន ៣ លើករួចមកហើយ។

ទោះជាមានការណែនាំ និងផ្សព្វផ្សាយជាច្រើនលើកយ៉ាងណាក្តី មន្ទីរបរិស្ថានខេត្តក្រចេះ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយដាច់ខាតមិនលបលំហែឡើយ។ ក្រុមការងារនឹងបន្តចុះបង្ក្រាបជាបន្តបន្ទាប់ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

ទន្ទឹមនឹងនេះ មន្ទីរជំនាញកំពុងរៀបចំកសាងសំណុំរឿង និងរៀបចំពាក្យបណ្តឹងស្វែងរកការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងបុគ្គលរករ៉ែខុសច្បាប់ ដែលត្រូវបានកំណត់មុខសញ្ញារួចហើយ ស្របទៅតាមច្បាប់ជាធរមាន និងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕