* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ស្ថាប័នសុខាភិបាលមូលដ្ឋាននៃខេត្តភូមិភាគនិរតី

21-10-2026 21:19

(កំពត)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតនៅក្នុងខេត្តភូមិភាគនិរតី។

ពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការធ្វើជំរឿន ជាយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីជួយឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចគ្រប់គ្រងចំនួនមន្ត្រីរាជការ ពិសេសក្នុងវិស័យសុខាភិបាលបានច្បាស់លាស់ លុបបំបាត់ភាពអសកម្ម និងធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ដូច្នេះ គ្រប់ការិយាល័យស្រុកប្រតិបត្តិនៅទូទាំងខេត្ត ត្រូវផ្តល់កិច្ចសហការឲ្យបានសកម្ម និងជិតស្និទ្ធ ជាមួយគណៈកម្មការជំរឿនដើម្បីជំរុញដល់យុទ្ធនាការជារួមនេះ សម្រេចបានជោគជ័យ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការជំរឿន មិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗ ដើម្បីមានចំណាត់ការដាក់ពិន័យជាទណ្ឌកម្មណាមួយឡើយ តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីដោយពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗ ដើម្បីរៀបចំផែនការ និងសមាសភាពក្នុងការពង្រាយមន្ត្រីបម្រើការងារឲ្យចំគោលដៅ តាមរយៈការត្រួតពិនិត្យជាក់ស្តែង។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីពិតជាមានសារៈសំខាន់ក្នុងការកំណត់ឲ្យបានជាក់លាក់ អំពីចំនួនមន្ត្រីនៅតាមមន្ទីរអង្គភាព ពិសេសមន្ត្រីបំពេញការងារជាក់ស្តែង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់រួម។ ការធ្វើជំរឿនជាមូលដ្ឋានគ្រឹះ ដើម្បីអភិវឌ្ឍមុខងារសាធារណៈ និងជាធាតុផ្សំសំខាន់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

លោកបន្តថា«ទិន្នន័យជំរឿន នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការវាយតម្លៃរួមនៅតាមក្រសួង-ស្ថាប័ន ជួយដល់ការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាការពង្រាយមន្ត្រី ដើម្បីដោះស្រាយបញ្ហាខ្វះគន្លឹះ ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍ គាំទ្រដល់ការជ្រើសរើសមន្ត្រីផ្អែកលើតម្រូវការជាក់ស្តែង ព្រមទាំងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនសម្រាប់វិស័យសាធារណៈ ជាវឌ្ឍនភាពការងារ ស្របតាមការណែនាំ ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដោយរហូតមកដល់ពេលនេះ គណៈកម្មការ បានចុះជួប និងធ្វើជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន របស់រាជធានីភ្នំពេញ និងខេត្តព្រៃវែងរួចហើយ»។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តទៀតថា ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ក្រសួងសុខភិបាល ឬរដ្ឋបាលរាជធានី-ខេត្តទេ តែជាកិច្ចការដែលត្រូវចូលរួមសហការធ្វើទាំងអស់គ្នា។ ហើយកិច្ចការងារនេះ ក៏មិនមែនជារឿងថ្មីដែរ ពោលគឺរាជរដ្ឋាភិបាលបានអនុវត្ត ៣លើករួចមកហើយ៕