* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោករដ្ឋលេខាធិការ កែវ សុទ្ធិ ធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧

22-10-2026 10:33

(សិង្ហបុរី)៖ នាពេលថ្មីៗនេះ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ (7th ASEAN-U.S. Cyber Policy Dialogue) ជាមួយលោក Joshua Young មន្ត្រីជាន់ខ្ពស់ និងលោក Lloyd Freeman ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៃការិយាល័យទទួលបន្ទុកការគំរាមកំហែងថ្មីៗ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅស្របពេលជាមួយសប្តាហ៍អន្តរជាតិសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី លើកទី១១ (11th Singapore International Cyber Week – SICW) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខសាយប័រ លើកទី១១ (11th ASEAN Ministerial Conference on Cybersecurity – AMCC)។

កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូ ក.ប.ទ. ព្រមទាំងលោក សន ច័ន្ទរិទ្ធី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខឌីជីថល តំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត ដោយផ្តោតលើការចែករំលែកបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខសាយប័រ កិច្ចខិតខំក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រនិងការឆបោកអនឡាញ សំដៅជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។

ក្នុងឱកាសនោះ គណៈប្រតិភូ ក.ប.ទ. ក៏បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដោយផ្តោតលើ វិស័យអាទិភាពចំនួន ៤ រួមមាន ការចែករំលែកព័ត៌មានអំពីការគំរាមកំហែងសាយប័រ ការពង្រឹងយន្តការឆ្លើយតបនឹងឧប្បត្តិហេតុសាយប័រដោយស៊ីមេទ្រីគ្នា ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការកសាងសមត្ថភាពដើម្បីឆ្លើយតបនឹងការគំរាមកំហែងសាយប័រថ្មីៗ៕