* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ ចាប់ដៃគ្នាជាមួយស្រុកឆាងហឹង ប្រទេសកូរ៉េ បើកឱកាសការងារថ្មីតាមរដូវកាល សម្រាប់ពលករកម្ពុជា

22-10-2026 10:38

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង ខេត្តឆូលឡាណាមដូ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ការចុះ MoU នេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហការ និងពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរ ក្នុងវិស័យកិច្ចសហប្រតិបត្តិការការងារ រួមទាំងការផ្តល់ពលករតាមរដូវកាល តាមរយៈកម្មវិធីពលករតាមរដូវកាលបរទេស (FSW) ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សា ស៊ុនមូន និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ ដែលអំណោយផលដល់ការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការបស់និយោជកកូរ៉េ។ លោក បានអរគុណចំពោះរដ្ឋបាលស្រុកឆាងហឹង ដែលផ្តល់ការទុកចិត្ត និងកិត្តិយសទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការនៅក្នុងឆ្នាំ២០២៧ ខាងមុខ តាមរយៈការចុះ MoU នេះ។ ការចាប់ដៃគ្នាជាមួយស្រុកឆាងហឹងនាពេលនេះ គឺជាការបើកសករាជថ្មីបន្ថែមទៀតសម្រាប់ពលករកម្ពុជា ដែលជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារ និងទទួលបានជំនាញផ្នែកកសិកម្មបន្ថែមមួយកម្រិតទៀតសម្រាប់យកមកអនុវត្តនៅកម្ពុជានៅពេលត្រឡប់មកវិញ។

លោកបានជម្រាបជូនថា ក្នុងការបន្តចុះ MoU បញ្ជូនពលករទៅធ្វើការនៅកូរ៉េជាច្រើន កម្ពុជាទទួលបានកូតាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ជួយដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរបស់កូរ៉េ ដែលក៏បញ្ជាក់ឱ្យឃើញពីគុណភាពនៃការបញ្ជូនរបស់កម្ពុជា ជាពិសេសពីការគ្រប់គ្រងនីតិវិធីបញ្ជូន និងសមត្ថភាពនៃការធ្វើការរបស់ពលករ។ ដូច្នេះកម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្នុងស្រុកឆាងហឹង ប្រកបដោយការជឿទុកចិត្តបាន។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ក្រសួងមានធនធានជាច្រើនសម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ស្រុកឆាងហឹង ដោយបានជ្រើសរើសបេក្ខជនដែលមានបទពិសោធការងារក្នុងវិស័យកសិកម្ម ដើម្បីត្រៀមរួចជាស្រេចក្នុងការបញ្ជូនទៅកូរ៉េ ខណៈដែល ការទៅធ្វើការនៅទីនោះគឺជា “ក្តីស្រមៃ” មួយរបស់ពលករកម្ពុជា ដោយសារតែលក្ខខណ្ឌការងារល្អ និងថៅកែចិត្តល្អ។ លោកសង្ឃឹមថា ថៅកែកូរ៉េនឹងផ្តល់ភាពកក់ក្តៅ ហើយរដ្ឋបាលស្រុកឆាងហឹង នឹងផ្តល់ការគាំទ្រយកចិត្តទុកដាក់ដល់ពលករកម្ពុជា ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មឆ្លាតវៃបែបទំនើប។ លើសពីនេះ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ស្រុកឆាងហឹង នឹងបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការកាន់តែច្រើន ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះអាចពង្រីកលើវិស័យដទៃទៀត នៅពេលអនាគតផងដែរ។

ជាការឆ្លើយតប លោក សា ស៊ុនមូន បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ព្រមទាំងបានចុះហត្ថលេខាលើ MoU នាពេលនេះ ដែលជាការចាប់ដៃគ្នាបង្កើតកិច្ចសហការយ៉ាងស្អិតល្មួត ដើម្បីភាពរីកចម្រើនរួមគ្នាលើគ្រប់វិស័យនាពេលអនាគត។ លោកបានលើកឡើងថា ស្រុកឆាងហឹង កំពុងប្រឈមកង្វះកម្លាំងពលកម្មលើផ្នែកជាច្រើន។ ហេតុនេះ វត្តមានពលករកម្ពុជានឹងដោះស្រាយជួយបញ្ហានេះ និងពង្រឹងផ្នែកកសិកម្ម និងផ្នែកផ្សេងៗទៀតរបស់កូរ៉េផងដែរ ដោយលោកអះអាងថា នឹងខិតខំធ្វើឱ្យពលករកម្ពុជាទទួលអារម្មណ៍ថា ធ្វើការនៅទីនោះ គឺដូចជាស្រុកកំណើតទីពីរ និងចង់ត្រឡប់ទៅធ្វើការជាថ្មីម្តងទៀត។

ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រែក្លាយ MoU នេះឱ្យទៅជាការអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងរលូន ពេញលេញ និងទទួលបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៍រវាងប្រជាជនកម្ពុជា-កូរ៉េ និងពង្រឹងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលយូរអង្វែង ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយក្នុងវិស័យការងារ ជាពិសេសជាមួយស្រុកឆាងហឹង៕