* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ណែនាំមន្ត្រីសុខាភិបាលតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំជូនអ្នកជំងឺ

22-10-2026 14:36

​(កំពង់ធំ)៖ លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសតែងតាំងលោក សាន់ វឌ្ឍនៈ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ដោយមានការចូលរួមពីសំណាក់លោកអភិបាលស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ព្រមទាំង លោក-លោកស្រីជាមេឃុំ ប្រធាន និងអនុប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានឡើងអានរបាយការណ៍ស្វាគមន៍ និងគូសបញ្ជាក់អំពីសមិទ្ធផល ព្រមទាំងបច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងវិស័យសុខាភិបាលនៅតាមបណ្តាស្រុកទាំងបី រួមមាន៖ ស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក។

​ជាមួយគ្នានេះដែរ អភិបាលស្រុកទាំងបី ជាពិសេសលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកអនុបណ្ឌិត សាន់ វឌ្ឍនៈ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក។

លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុក ក្នុងការឆ្លើយតប និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការងារផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។

នាកាសនោះដែរលោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានចែករំលែកនូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងគុណភាពសេវាសុខាភិបាល៖ ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំ ព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ពង្រឹងកិច្ចសហការ៖ បន្តបង្កើនកិច្ចសហការជិតស្និទ្ធរវាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាពការងារសុខភាពសាធារណៈ។

ជាមួយនោះជាមួយការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាព លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ក៏បានណែនាំឱ្យត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកសុខាភិបាល និងការថែរក្សាឧបករណ៍ សម្ភារវេជ្ជសាស្ត្រឲ្យបានគង់វង្ស ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕