* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលស្រុកទឹកឈូ រៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅឆ្នេរកំសាន្តកោះស្មៅ, អភិបាលស្រុកណែនាំ ៦ចំណុច ដល់អាជីវករ អ្នកលក់ដូរនៅទីតាំងទាំងនោះ

22-10-2026 14:43

(កំពត)៖ ដើម្បីឲ្យតំបន់ឆ្នេរកំសាន្តកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព ដែលគួរឱ្យចាប់អារម្មណ៍ ពីសាធារណជន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកម្សាន្តលេង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ និងដោយមានការយកចិត្តទុកដាក់ ដោយចង្អុលបង្ហាញ ពីលោកបណ្ឌិត​ ម៉ៅ​ ធនិន អភិបាលខេត្តកំពត​ ពាក់ព័ន្ធនៅទីតាំងឆ្នេរកោះស្មៅ​ ដែលមានទេសភាព យ៉ាងស្រស់បំព្រង, លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានបន្តណែនាំ ៦ចំណុចសំខាន់ ដល់អាជីវករ អ្នកលក់ដូរ នៅទីតាំងភូមិសាស្ត្រទាំងនោះ ដូចខាងក្រោម៖

*ទី១៖ បញ្ឈប់ការដាក់តុ កៅអី តុបតែងភ្លើងពណ៌ និងសំណង់ផ្សេងៗ នៅលើឆ្នេរខ្សាច់កំសាន្តកោះស្មៅចាប់ពីថ្ងៃនេះ ជាកំណត់ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
*ទី២៖ ម្ចាស់ក្បាលដីទាំងអស់ ដែលជួលឱ្យអាជីវករលក់ដូរ ត្រូវរៀបចំតូបជួលនៅក្នុងដីកម្មសិទ្ធិផ្ទាល់ និងរៀបចំឲ្យមានសោភ័ណភាពល្អ។
*ទី៣៖ ម្ចាស់ក្បាលដីនៅឆ្នេរកំសាន្តកោះស្មៅទាំងអស់ មុនសាងសង់ ឬកែលម្អលក់ដូរ ត្រូវមកទំនាក់ទំនងនៅរដ្ឋបាលស្រុកទឹកឈូ ដើម្បីស្នើសុំលិខិតអនុញ្ញាតជាមុន។
*ទី៤៖ អាជីវករលក់ដូរ ត្រូវពង្រឹងគុណភាព ផលិតផល ម្ហូបអាហារ នំចំណី និងសេវាកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រមទាំងធ្វើអនាម័យ បរិស្ថានឱ្យបានទៀងទាត់និ ងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
*ទី៥៖ អាជីវករលក់ដូរ ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ ហាមដាច់ខាតស្ទាក់ផ្លូវបក់ដៃ ហៅភ្ញៀវលើផ្លូវសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងយថាហេតុផ្សេងៗ។
*ទី៦៖ ករណីមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុក អាជីវករលក់ដូរ ម្ចាស់ទីតាំងតូបជួល ត្រូវទទួលខុសត្រូវចំពោះច្បាប់។

ទន្ទឹមនេះ លោកអភិបាលស្រុកទឹកឈូ នឹងសង្ឃឹមថា បងប្អូនអាជីវករលក់ដូរ ម្ចាស់ទីតាំងជួល សាធារណៈជនទាំងអស់ជ្រាប និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក្នុងនាមរដ្ឋបាលស្រុកទឹកឈូ សូមថ្លែងអំណរគុណអ្នកដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋ​ ទាំងអស់ អញ្ជើញមកកម្សាន្តសប្បាយ​រីករាយទាំងអស់គ្នា​។ បើមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរ​ តាមទូរស័ព្ទលេខ៖ 012 424 389 ៕