* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

22-10-2026 15:05

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ស្ថិតក្រោមធិបតីភាព លោក រ័ត្ន វីរៈ រដ្ឋលេខាធិការតំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្នុងអាណត្តិទី៧ នៃ រដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺរដ្ឋបាលខេត្តប៉ៃលិន បានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ជំរុញការ អនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាព ស្របតាមគោលនយោបាយដាក់ចេញដោយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារវាស់វែងដីធ្លីនៅក្នុងខេត្ត, ការកែសម្រួលភាពមិនច្បាស់លាស់, ការកាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្តិភាពនៃការកាន់កាប់ដីធ្លី និងកសាងសង្គមសុខដុម។

លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីជំនាញ បន្តការចែកបណ្ណកម្មសិទ្ធដីធ្លីជាប្រចាំជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ បណ្តាឃុំ/សង្កាត់ក្រុង/ស្រុក ក្នុងខេត្ត ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបង្កើតបាននូវបរិយាកាសគ្មាន វិវាទដីធ្លី និង សេវា គាប់ចិត្ត ព្រមទាំងអនុវត្តការចុះបញ្ជីដីរដ្ឋកាន់កាប់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួង បរិស្ថាន, ដីគរុភណ្ឌ(ដីវត្ត), ដីសហគមន៍, ដីអង្គភាពរដ្ឋជុំវិញខេត្តនិងដីសម្បទានសេដ្ឋកិច្ច ដើម្បីបញ្ចៀសការទន្ទ្រាន និង ជម្លោះដីធ្លីនាពេលអនាគត។

លោក រ័ត្ន វីរៈរដ្ឋលេខាធិការ បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្ត ទុក ដាក់ លើការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ព្រមទាំងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកទទួលបានលទ្ធផល គួរជាទី មោទនៈ និងបានចូលរួមធ្វើឱ្យខេត្ត មានការរីកចម្រើនជាលំដាប់ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមនានា និង សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យ ប្រទេសជាតិ មានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

នៅក្នុងឱកាសនោះផងដែរ លោករដ្ឋលេខាធិការ បានស្នើអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តចូលរួមសហការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ គឺការចុះបញ្ជីដីបង្ហើយ, បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីជំនាញជាពិសេសក្រុមការងារចុះបញ្ជីដីធ្លី ទាំងអស់ ត្រូវខិតខំពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, លក្ខណៈដាច់ដោយដុំ និងចុះបញ្ជីបន្ត ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោកវិស្វករ ហុង ពៅ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោខេត្តប៉ៃលិន បានឱ្យដឹងថា៖ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ ចំពោះការងារសុរិយោដី គឺការចុះបញ្ជីបំពេញបន្ថែម មានចំនួន ៦១ក្បាលដី ទំហំ ៧៤៦,៣៥៥ម៉ែត្រក្រឡា, ការចេញបណ្ណទុតិយតា/តតិយតា មានចំនួន ០៥ក្បាលដី ទំហំ ២,៧០២ ម៉ែត្រក្រឡា, ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធរួមមាន ក្បាលដីប៉ានស្មាន សរុបចំនួន ៦០,២៥០ក្បាលដី, ក្បាលដីដែលបានវាស់វែងសរុបចំនួន ៦០,២៥០ក្បាលដី, ប្រមូលទិន្នន័យវិនិច្ឆ័យ ចំនួន ៥៤,៣៥៤ក្បាលដី, បញ្ចូលទិន្នន័យ ចំនួន ៤៩,៨៦៨ក្បាលដី, គូរក្បាលដី ចំនួន ៦០,២៥០ក្បាលដី, ក្បាលដីបិទផ្សាយទិន្នន័យ ចំនួន ២៧, ២២៧ក្បាលដី, ចេញបណ្ណ ចំនួន ២២,០០០ក្បាលដី, ចែកបណ្ណរួច ចំនួន ១៥,០៧១ក្បាលដី, បណ្ណនៅសល់ ចំនួន៦,៩២៩បណ្ណ និងនៅសល់៤៤ភូមិទៀត ក្នុងនោះភូមិចំនួន១៦(ជាប់តំបន់អនុក្រឹត្យ១៦៩) មន្ទីរបានស្នើសុំគោលការណ៍ទៅរដ្ឋបាលខេត្តរួចរាល់ និងភូមិចំនួន២៨ មន្ទីរត្រៀមរៀបចំផែនការបិទផ្សាយឱ្យរួចរាល់នៅចុងឆ្នាំ២០២៦នេះ៕