មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យមន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ ពន្លឿនការចែកបណ្ណកម្មសិទ្ធិ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋម្ចាស់ដីឱ្យ
22-10-2026 17:03
(កំពង់ស្ពឺ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ខ្លូត រតនា បានធ្វើការជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រួមនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងពង្រីកយន្តការដោះស្រាយទំនាស់ដីធ្លីឱ្យមានប្រសិទ្ធិភាពនៅក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ដើម្បីធានាបាននូវបរិយាកាសគ្មានវិវាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺបន្តទៀត។
ការលើកឡើងនេះ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។
លោក ខ្លូត រតនា បានលើកឡើងថា ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តរួចហើយ ដូច្នេះការងារបន្ទាប់គឺការចែកបណ្ណកម្មសិទ្ធិដែលកំពុងអនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ស្រុកទាំង៩។
លោកបន្ថែមដោយសង្កត់ធ្ងន់ថា បណ្ណកម្មសិទ្ធិត្រូវពន្លឿនចែកជូន ពលរដ្ឋក្រោយបំពេញបែបបទនីតិវិធីរួចរាល់ទៅតាមច្បាប់ ធ្វើយ៉ាងឱ្យបងប្អូនប្រជាពលរដ្ឋមានសិទ្ធិពេញលេញនិងអាចប្រើប្រាស់ដោយស្របច្បាប់លើដីធ្លីរបស់ខ្លួនទៅតាមលទ្ធភាពជាក់ស្តែង។ ក្រោយបណ្ណកម្មសិទ្ធិដីធ្លីត្រូវបានចែកជូន រាល់ទំនាស់ដីធ្លីនិងត្រូវបញ្ចប់និងកាត់បន្ថយដោយស្វ័យប្រវត្តិ។
ទន្ទឹមនោះលោក ខ្លូត រតនា ក៏បានក្រើនរំឭកផងដែរ ឱ្យមន្ទីរជំនាញផ្តោតលើការដោះស្រាយវិវាទដែលសេសសល់ដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះ ផ្សះផ្សា បង្រួបបង្រួម ស្មោះត្រង់ និងឯកភាពគ្នា ប្រកបដោយសច្ចធម៌ គុណធម៌ និងយុត្តិធម៌ ។
ក្រៅពីនេះត្រូវខិតខំធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង៩ ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅនិងមានប្រសិទ្ធភាព។ ក្នុងនោះត្រូវបន្តពង្រឹងនិងយកចិត្តទុកដាក់ការគ្រប់គ្រងសំណង់ ការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត និងការជំរុញការងារលំនៅឋានឱ្យមានប្រសិទ្ធភាពនិងតម្លាភាព។
ក្នុងសន្និបាតនោះដែរ លោកវិស្វករ តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ បានបញ្ជាក់ផងដែរពីទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ដោយក្នុងនោះមន្ទីរបន្តចែកវិញ្ញាបន បត្រ សំគាល់ម្ចាស់ អចលន វត្ថុដែលនៅសេសសល់ក្នុងដំណើរការ ចុះបញ្ជី ដីធ្លី មាន លក្ខណៈ ជាប្រ ព័ ន្ធ ដល់ប្រជាពលរដ្ឋឱ្យអស់តាមផែនការកំណត់ បន្តការផ្តល់សេវាសាធារណៈលើវិស័យសុរិយោដី និងសំណង់ឱ្យបានទាន់ពេលវេលា សំដៅលើក កម្ពស់ គុណ ភាព និងប្រសិទ្ធិភាពក្នុងការផ្ដល់សេវាសាធារណៈ ដើម្បីសម្រេចបាននូវសេវាគាប់ចិត្តជូនប្រជាពលរដ្ឋ។
បន្តធ្វើការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលនៅសេសសល់ខិតខំដោះស្រាយវិវាទគម្រោងបុរី-ឡូតិ៍ ក្នុងភូ មិ សាស្រ្ដ ខេត្ត កំពង់ស្ពឺ រៀបចំដំណើរការចងក្រងឯកសារផែនការប្រើប្រាស់ដីឃុំ-សង្កាត់ ជម្រុញបញ្ចប់ការងាររៀបចំប្លង់គោលប្រើប្រាស់ដីស្រុក-ក្រុង ត្រួតពិនិត្យនិងស្រង់ទិន្នន័យសំណង់ខុសច្បាប់និងគ្មានច្បាប់អនុញ្ញាតសាងសង់គ្រ ប់បណ្តាស្រុក/ក្រុ ងទាំង៩៕

















