* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប បង្ហាញលទ្ធផលនៃកិច្ចប្រជុំផែនការតម្រូវការធនធានមនុស្សសម្រាប់ឆ្នាំ២០២៧​ និងផ្សព្វផ្សាយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧

22-10-2026 17:05

(ភ្នំពេញ)៖ ​លោក ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​​ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ប្រតិទិននៃការជ្រើសរើស ការតែងតាំង ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក និងផែនការតម្រូវការធនធានមនុស្ស សម្រាប់ឆ្នាំ២០២៧ និងពិនិត្យសម្រេចលើកំណត់ហេតុស្តីពីការពិនិត្យ និងវាយតម្លៃលើសំណើសុំគ្រឿងឥស្សរិយយសរបស់អ្នករាជការ គ.ជ.ប និងមន្រ្តីជាប់កិច្ចសន្យារយៈពេលវែង សម្រាប់ឆ្នាំ២០២៦ ព្រមទាំងឯកសារសម្រាប់ប្រើប្រាស់ និងសម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលកំណត់ហេតុ ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី១៨ ខែសីហា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

របៀបវារៈទី២៖ បន្ទាប់ពីអង្គប្រជុំ គ.ជ.ប បានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាធ្វើការកែសម្រួលលើប្រតិទិននៃការជ្រើសរើស ការតែងតាំងមន្ត្រីបុគ្គលិក និងកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានសម្រេចលើផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។

តាមគម្រោងផែនការដែលបានសម្រេច នៅឆ្នាំ២០២៧ ខាងមុខ គ.ជ.ប ត្រូវធ្វើការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) សមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជំនួយការ គឃ.សប និងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។

របៀបវារៈទី៣៖ បន្ទាប់ពីបានពិនិត្យលើកំណត់ហេតុ និងវាយតម្លៃលើសំណើសុំគ្រឿងឥស្សរិយយស និងស្តាប់របាយការណ៍របស់ប្រធានគណៈកម្មការពិនិត្យ និងវាយតម្លៃបេក្ខជនស្នើសុំគ្រឿងឥស្សរិយយសនៃ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានឯកភាពលើការស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប ចំនួន ១៥៦រូប និងមន្ត្រីជាប់កិច្ចសន្យារយៈពេលវែងចំនួន ១៨០រូប។

គ្រឿងឥស្សរិយយសដែលត្រូវស្នើសុំរួមមានដូចខាងក្រោម៖​​​ គ្រឿងឥស្សរិយយស ជាតូបការ, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ,​​​​​ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ, គ្រឿងឥស្សរិយយស មេដាយមាសការងារ, គ្រឿងឥស្សរិយយស មេដាយប្រាក់ការងារ​ និងគ្រឿងឥស្សរិយយស មេដាយសំរឹទ្ធការងារ។

របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើគំរូឯកសារចំនួន ៨ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ រួមមាន៖

*ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្តីសម្រេចរបស់ គឃ.សប និងឯកសារដែលត្រូវភ្ជាប់មកជាមួយនៅពេលដាក់ពាក្យសុំចុះបញ្ជីបេក្ខជន (ទ.១០០៨)
*បង្កាន់ដៃទទួលពាក្យ និងសំណុំលិខិត
*កំណត់ហេតុស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយ
*កំណត់ហេតុស្ដីពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៃគណបក្សនយោបាយ
*កំណត់ហេតុនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១២១)
*ទម្រង់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)
*លិខិតបញ្ជាក់ជាបុគ្គល និងជាបញ្ជីដោយកម្មវិធីមានរូបថត រួមទាំង QR code របស់បេក្ខជន និងលិខិតបញ្ជាក់ជាបុគ្គល និងជាបញ្ជីដោយដៃ ដើម្បីយកទៅបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់
*គំរូបណ្ណសម្គាល់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងបណ្ណសម្គាល់ភ្ញៀវពិសេស។

របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ រួមមាន៖

*ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
*ទម្រង់ព្រឹត្តិបត្រគោលនយោបាយគណបក្ស
*ទម្រង់ខិត្តបណ្ណ គណបក្សនយោបាយចូលរួមការបោះឆ្នោត
*ខិត្តបណ្ណ ស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត
*បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
*បណ្ណថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

របៀបវារៈទី៦៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញប្រើប្រាស់ពាក្យពេចន៍ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យអ្នកអាន ឬអ្នកស្តាប់យល់ច្រឡំក្នុងការផ្សាយព័ត៌មានប្រចាំថ្ងៃទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ មួយទៀត ឯកឧត្ដម បានកត់សម្គាល់ឃើញថា តួលេខអ្នកមកធ្វើទិន្នន័យជីវមាត្រនៅមានចំនួនទាបនៅឡើយ មកទល់ពេលនេះ បើប្រៀបធៀបនឹងតួលេខធ្វើទិន្នន័យជីវមាត្រដែលបានធ្វើនៅឆ្នាំ២០២៥ កន្លងមក។ ឯកឧត្ដម បានណែនាំដល់អង្គភាពជំនាញ រួមទាំងសមាជិក គ.ជ.ប ដែលបានចុះទៅពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ ដើម្បីជួយជំរុញការងារនេះឱ្យបានសម្រេចតាមផែនការ៕