* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការស្បៀង និងកសិកម្ម (FAO)

22-10-2026 17:30

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Robekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (FAO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) នាពេលបច្ចុប្បន្ន និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់អង្គការស្បៀងនិងកសិកម្មជាមួយប្រទេសកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការលើកកម្ពស់សេវាកសិ-ឧតុនិយម(agrometeorology) ការពង្រឹងភាពធន់នឹងអាកាសធាតុ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL Project)។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់មួយ ដែលគាំទ្រដល់ការលើកកម្ពស់ផលិតភាព វិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏ដើម្បីធានាថាព័ត៌មានឧតុនិយម និងអាកាសធាតុ ដែលទាន់ពេលវេលា អាចទុកចិត្តបាន និងអាចយកទៅប្រើប្រាស់បានជាក់ស្តែង នឹងទៅដល់ដៃកសិករ និងភាគីពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ១)បន្តជួយពង្រឹងបណ្តាញស្ថានីយកសិ-ឧតុនិយម ដើម្បីធានាបាននូវគុណភាពទិន្នន័យ ភាពអាចទុកចិត្តបាន និងនិរន្តរភាពនៃសេវាកម្ម ២)បន្តកៀរគរធនធានបន្ថែមជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពង្រឹងសេវាឧតុនិយម និងអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធជូនដំណឹងជាមុន និង ៣)ជួយអភិវឌ្ឍន៍ធនធានមនុស្សលើជំនាញឧតុនិយម ជលសាស្ត្រ កសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង និងប្រសិទ្ធភាពនៃសេវាសាធារណៈ៕