* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រី អាំង សុជាតា ខូយរីដា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនស្ត្រីសម្រាលកូនស្លាប់ក្នុងពោះ និងស្ត្រីមានផ្ទៃពោះ-សម្រាលកូនរួច ចំនួន៤៥នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

22-10-2026 18:31

(ពោធិ៍សាត់)៖ ក្រោយទទួលបានព័ត៌មានភ្លាមៗពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនលោកស្រី ម៉ាត់ សាលីណាស់ អាយុ៤៦ឆ្នាំ (ខ្មែរឥស្លាម) ដែលជាស្ត្រីសម្រាលកូនស្លាប់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានទីលំនៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល សម្តេច តែងតែតាមដាន និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខុមាលភាពមាតា និងទារក ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកស្រីប្រធានក្រុមការងារ ក៏បានថ្លែងរំលែកទុក្ខ និងចូលរួមសម្តែងនូវក្តីសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់ទារកក្នុងផ្ទៃនាពេលនេះ ព្រមទាំងបានសម្តែងនូវការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងបានផ្តាំផ្ញើដល់សាម៉ីខ្លួន ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហូបចុកអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងត្រូវស្តាប់ការណែនាំរបស់គ្រូពេទ្យជំនាញ ដើម្បីឱ្យសុខភាព និងរាងកាយឆាប់បានជាសះស្បើយឡើងវិញ។

បន្ថែមពីនេះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានអំពាវនាវដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពមាតា និងទារកក្នុងផ្ទៃឱ្យបានដិតដល់បំផុត ដោយត្រូវអញ្ជើញទៅពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់យ៉ាងតិច ៤ដង តាមការកំណត់របស់គ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត។ ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញត្រឹមត្រូវ និងចៀសវាងដាច់ខាតការសម្រាលកូនជាមួយឆ្មបបុរាណនៅតាមភូមិ។ ត្រូវទទួលយកការចាក់ថ្នាំបង្ការការពារជំងឺផ្សេងៗ និងតាមដានអាការៈប្រែប្រួលនៃរាងកាយ បើមានសញ្ញាខុសប្លែក ឬប្រការមិនប្រក្រតីណាមួយ ត្រូវប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតទាំងមាតា និងទារកបានទាន់ពេលវេលា។

សម្ភារ និងថវិកា ដែលបានផ្ដល់ជូនស្ត្រីរងគ្រោះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១, ទឹកដោះគោឆៅ១យួរ និងថវិកាឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល។

ដោយឡែក ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានជួបសំណេះសំណាល ចែកជូនវត្ថុកំដរដៃ ជាសារុង និងកន្សែង ប្រកបដោយស្នាមញញឹម និងក្តីស្រឡាញ់ ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល និងស្ត្រីដែលបានសម្រាលកូនរួច ដែលកំពុងមកទទួលសេវាពិនិត្យ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សរុបចំនួន៤៥នាក់ផងដែរ៕