* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងការដឹកជញ្ជូនលើកទី៤៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ នៅសាធារណរដ្ឋឆែក

22-10-2026 20:03

(សាធារណរដ្ឋឆែក)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងការដឹកជញ្ជូនលើកទី៤៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អ្នកទទួលបន្ទុករៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រដឹកជញ្ជូននៃប្រទេសជាសមាជិក ITF ចំនួន ៧២ប្រទេស ដែលមានតំណាងប្រទេសចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ សរុបចំនួនប្រមាណ ១១០រូប។

របៀបវារៈសំខាន់ៗរបស់កិច្ចប្រជុំរួមមាន (១) ការអនុម័ត និងឯកភាពលើសេចក្ដីព្រាងរបាយការណ៍សង្ខេបនៃកិច្ចប្រជុំសំខាន់ៗពាក់ព័ន្ធកន្លងមក (២) ការបោះឆ្នោតគាំទ្រឱ្យអគ្គលេខាធិការ ITF បច្ចុប្បន្នមានលទ្ធភាពបន្តអាណត្តិការងារសម្រាប់ ឆ្នាំ២០២៧-២០៣២ (៣) ការពិនិត្យ-សម្រេចលើសេចក្ដីព្រាងកម្មវិធីការងារ និងថវិកាសម្រាប់ឆ្នាំ២០២៧ របស់ ITF (៤) កិច្ចពិភាក្សាលើសេចក្ដីព្រាងឯកសារផែនការសកម្មភាពសម្រាប់គ្រប់គ្រងការចូលរួមវិភាគទានហិរញ្ញវត្ថុពីសមាជិក, អភិក្រមជាយុទ្ធសាស្ត្រសម្រាប់ជ្រើសរើសសមាជិក ITF ថ្មី, និងក្របខ័ណ្ឌកំណែទម្រង់សម្រាប់ប្រតិបត្តិការការងារក្នុងស្ថាប័ន ITF (៥) វឌ្ឍនភាពនៃការស្រាវជ្រាវថ្មីៗលើវិស័យដឹកជញ្ជូន និង (៦) វឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូល ITF នាឆ្នាំ២០២៧។

គួរបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំង១១ កម្ពុជាបានកា្លយជាសមាជិកទី៦៤ កាលពីឆ្នាំ២០២២ ហើយប្រទេសឡាវបានក្លាយជាសមាជិកក្នុងឆ្នាំ២០២៤ របស់ ITF ៕