* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួល លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា

22-10-2026 20:51

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនរូប។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងស្ថានទូតបារាំងប្រចាំកម្ពុជា, Expertise France, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានលទ្ធផលជោគជ័យដ៏គួរឱ្យកោតសរសើរ។ លោកក៏បានថ្លែងអំណរគុណភាគីបារាំងផងដែរ ចំពោះការបន្តបញ្ជូនអ្នកជំនាញការ និងការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ ក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន លើការពង្រឹងមូលធនមនុស្ស ការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងអត្តសញ្ញាណជាតិនិងស្មារតីស្នេហាជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ នាពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សារមន្ទីរជាតិកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារនិងអភិរក្សមរតកវប្បធម៌ ការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងពង្រឹងអត្តសញ្ញាណ និងមោទនភាពជាតិ ហើយសម្បត្តិបេតិកភណ្ឌដែលបានថែរក្សាទុកនៅទីនេះ បានបង្ហាញពីស្នាដៃសិល្បៈ ជំនឿសាសនា បទពិសោធ ប្រវត្តិសាស្ត្រ និងសមត្ថភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលមានឫសគល់តាំងពីជាងពីរពាន់ឆ្នាំមុន។ លើសពីនេះ សារមន្ទីរជាតិក៏ជាមជ្ឈមណ្ឌលសម្រាប់ឱ្យយុវជនបានស្វែងយល់ពីឫសគល់ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិស្វែងយល់ពីភាពសម្បូរបែបនៃអារ្យធម៌ខ្មែរ ហើយក៏រួមចំណែកលើកកម្ពស់វត្តមានវប្បធម៌កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញទេសចរ។

លោក វង្សី វិស្សុត បន្តថា ការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានសិក្សាដ៏មានតម្លៃសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសារមន្ទីរជាតិ។ មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា គឺអភិវឌ្ឍសារមន្ទីរជាតិឱ្យក្លាយជាស្ថាប័នទំនើបមួយ ដោយធានាបាននូវសុវត្ថិភាព ចីរភាព និងអាចបំពេញមុខងាររបស់ខ្លួនស្របតាមស្តង់ដាវិជ្ជាជីវៈក្នុងសម័យកាលទំនើប ដើម្បីអាចមានសមត្ថភាពទទួលភ្ញៀវជាតិ និងអន្តរជាតិបានកាន់តែច្រើន និងដើម្បីរួមចំណែកដល់ការជំរុញទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត។ ក្រៅពីនោះ រាជរដ្ឋាភិបាលក៏មានបំណងប្រែក្លាយសារមន្ទីរនេះ ទៅជាវេទិកា សម្រាប់ការស្រាវជ្រាវ ការអប់រំ ការចូលរួមរបស់សាធារណជន និងកិច្ចសន្ទនាវប្បធម៌អន្តរជាតិផងដែរ។

លោក វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងបារាំង ដោយក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាលជាង ១៥០ឆ្នាំ កន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កម្មវិធីនាថ្ងៃនេះ គឺជាសក្ខីភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ដើម្បីបន្តថែរក្សាមរតកជាតិ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។ ទន្ទឹមនេះ កម្ពុជានិងបារាំង ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ដែលសុទ្ធសឹងជាស្ថាប័នមានតួនាទីគន្លឹះ ក្នុងការថែរក្សានិងលើកតម្កើងអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ៕