វិចារណកថា៖ ទឹកក្លាយជាផ្នែកនៃរាងកាយ
23-10-2026 08:42
(ភ្នំពេញ)៖ «ទឹកដែលខ្ញុំការពារនៅថ្ងៃនេះ អាចក្លាយជាកម្លាំងនៃជីវិតរបស់មនុស្សម្នាក់ទៀតនៅថ្ងៃស្អែក»។ ទឹកមិនមែនគ្រាន់តែជាធាតុធម្មជាតិដែលហូរកាត់ជីវិតមនុស្សនោះទេ។ ទឹកចូលមកក្នុងរាងកាយ ហើយក្លាយជាផ្នែកមួយរបស់ឈាម កោសិកា ដំណើរការរំលាយអាហារ ការគ្រប់គ្រងសីតុណ្ហភាព និងការបញ្ចេញកាកសំណល់ចេញពីរាងកាយ។
ជារៀងរាល់ថ្ងៃ យើងបាត់បង់ទឹកតាមរយៈដង្ហើម ញើស ទឹកនោម និងដំណើរការធម្មជាតិផ្សេងៗ។ ហេតុនេះ រាងកាយត្រូវការទឹកជាបន្តបន្ទាប់ ដើម្បីរក្សាតុល្យភាពនៃជីវិត។ ប៉ុន្តែតម្រូវការទឹករបស់មនុស្សមិនដូចគ្នាទាំងអស់ឡើយ។ វាប្រែប្រួលទៅតាមអាយុ សភាពរាងកាយ សកម្មភាពប្រចាំថ្ងៃ អាកាសធាតុ សុខភាព ការមានផ្ទៃពោះ របបអាហារ និងកត្តាផ្សេងៗទៀត។ ដូច្នេះ ការណែនាំសុខភាពដែលមានមូលដ្ឋានត្រឹមត្រូវ គួរត្រូវបានយកមកពិចារណាជាជាងការកំណត់បរិមាណទឹកតែមួយសម្រាប់មនុស្សគ្រប់រូប។ ទាំងការខ្វះជាតិទឹក និងការទទួលទានទឹកច្រើនហួសប្រមាណ សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ក្រៅពីបរិមាណ គុណភាពទឹកក៏មានសារៈសំខាន់មិនអាចមើលរំលងបានឡើយ។
ទឹកដែលមើលទៅថ្លាស្អាត មិនប្រាកដថាមានសុវត្ថិភាពសម្រាប់បរិភោគនោះទេ។ មីក្រូសរីរាង្គបង្កជំងឺ សារធាតុគីមីពុល ជាតិអំបិលលើសកម្រិត និងសារធាតុបំពុលផ្សេងៗ អាចលាក់ខ្លួននៅក្នុងទឹកដោយភ្នែកទទេមើលមិនឃើញ។
ការព្យាបាលទឹកឱ្យមានសុវត្ថិភាព ប្រព័ន្ធអនាម័យ ការការពារប្រភពទឹក ការរក្សាទុកទឹកឱ្យបានត្រឹមត្រូវ និងការត្រួតពិនិត្យគុណភាពជាប្រចាំ សុទ្ធតែជាវិធានការសំខាន់ក្នុងការការពារជីវិតមនុស្ស។ ទឹកក៏មានទំនាក់ទំនងជាមួយបន្ទុកការងារ និងសេចក្តីថ្លៃថ្នូររបស់មនុស្សផងដែរ។
នៅក្នុងសហគមន៍ដែលមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ស្ត្រី និងកុមារជាញឹកញាប់ត្រូវចំណាយពេលវេលា និងកម្លាំងដើម្បីទៅរកទឹក។ ការងារនេះអាចប៉ះពាល់ដល់ឱកាសសិក្សា សុវត្ថិភាព ការងារ និងសុខភាពរបស់ពួកគេ។ ហេតុនេះ ការទទួលបានទឹកស្អាតមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសនៃការផ្គត់ផ្គង់ទឹកឡើយ។ វាក៏ជាបញ្ហានៃសេចក្តីថ្លៃថ្នូរ សមភាព និងឱកាសក្នុងជីវិតផងដែរ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹក ក៏នាំមកនូវជម្រើស និងការទទួលខុសត្រូវចំពោះបរិស្ថាន។ អាងស្តុកទឹក អណ្តូង បំពង់បង្ហូរ ម៉ាស៊ីនបូម និងរោងចក្រប្រព្រឹត្តកម្មទឹក អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គម។ ប៉ុន្តែប្រព័ន្ធទាំងនេះត្រូវការថាមពល ដីធ្លី ការថែទាំ និងការរៀបចំផែនការដែលមានសមធម៌។
ការលេចធ្លាយទឹកមិនមែនធ្វើឱ្យបាត់បង់តែទឹកនោះទេ។ វាក៏ធ្វើឱ្យខាតបង់ថាមពល កម្លាំងពលកម្ម និងធនធានដែលបានប្រើប្រាស់ដើម្បីនាំទឹកមកដល់អ្នកប្រើប្រាស់ផងដែរ។
នៅក្នុងផ្ទះ និងសាលារៀន ការរក្សាទុកទឹកឱ្យមានសុវត្ថិភាព គឺជាការទទួលខុសត្រូវដ៏សំខាន់មួយ។ ធុងទឹកគួរត្រូវបានសម្អាត និងគ្របឱ្យបានត្រឹមត្រូវតាមការណែនាំសុខាភិបាល។ ទឹកដក់អាចក្លាយជាកន្លែងបង្កាត់ពូជមូស។ ប្រភពទឹកសម្រាប់បរិភោគត្រូវការពារពីការប៉ះពាល់ដោយដៃ កែវមិនស្អាត សត្វ និងសារធាតុបំពុលផ្សេងៗ។ ទឹកមិនត្រឹមតែក្លាយជាផ្នែកនៃរាងកាយតាមរយៈការផឹកប៉ុណ្ណោះទេ។ វាក៏ចូលមកក្នុងជីវិតរបស់យើងតាមរយៈអាហារផងដែរ។
ដំណាំ សត្វចិញ្ចឹម ត្រី ការចម្អិនអាហារ និងការកែច្នៃផលិតផលអាហារ សុទ្ធតែត្រូវការទឹក។ ដូច្នេះ ការការពារតំបន់រងទឹកភ្លៀង អាងទឹកធម្មជាតិ និងទឹកក្រោមដី គឺជាការការពារសុខភាពមនុស្ស តាំងពីមុនពេលទឹកនោះហូរមកដល់ក្បាលរ៉ូប៊ីណេផ្ទះយើងទៅទៀត។ គ្មានមនុស្សណាម្នាក់គួរមានអារម្មណ៍ខ្មាសអៀនដោយសារតែខ្លួនត្រូវការទឹកឡើយ។ ការត្រូវការទឹកគឺជាផ្នែកមួយនៃជីវិត។
សំណួរសីលធម៌ដែលសំខាន់ជាងនេះគឺ៖ តើសង្គមបានការពារតម្រូវការមូលដ្ឋាននេះដោយសមធម៌ដែរឬទេ? ហើយតើយើងដែលជាអ្នកប្រើប្រាស់ទឹក បានបង្ហាញការដឹងគុណតាមរយៈការមិនបំពុល និងមិនខ្ជះខ្ជាយទឹកដែរ ឬទេ?
សូមកាន់កែវទឹកស្អាតមួយនៅក្នុងដៃ ហើយស្រមៃមើលថា ទឹកនៅក្នុងកែវនេះនឹងចូលទៅក្នុងរាងកាយរបស់យើង។ វានឹងចូលរួមទ្រទ្រង់ការគិត ការធ្វើចលនា ស្នាមញញឹម សំណើច និងការសិក្សារៀនសូត្រ។ ទឹកក្លាយជាផ្នែករបស់រាងកាយ ហើយរាងកាយនោះបន្តបង្កើតសកម្មភាពនៅក្នុងពិភពលោក។
សូមឱ្យសកម្មភាពដែលកើតចេញពីជីវិតដែលទឹកបានទ្រទ្រង់ មានតម្លៃសមនឹងអំណោយធម្មជាតិដ៏សំខាន់នេះ។ ការទទួលបានទឹកស្អាតក៏ត្រូវមានភាពជឿទុកចិត្តបាន នៅពេលមានគ្រោះរាំងស្ងួត ទឹកជំនន់ ការដាច់ចរន្តអគ្គិសនី ឬគ្រោះមហន្តរាយផ្សេងៗ។
ប្រភពទឹកបម្រុង ការប្រព្រឹត្តកម្មទឹកក្នុងគ្រាអាសន្ន ការស្តុកទឹកដែលមានសុវត្ថិភាព និងការផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ អាចជួយសហគមន៍ការពារសុខភាពប្រជាពលរដ្ឋ នៅពេលប្រព័ន្ធផ្គត់ផ្គង់ទឹកធម្មតាត្រូវបានរំខាន។
ផែនការសម្រាប់គ្រាអាសន្នគួរបញ្ជាក់ឱ្យច្បាស់ថា តើអ្នកណាជាអ្នកត្រួតពិនិត្យគុណភាពទឹក តើការព្រមានត្រូវបញ្ជូនទៅដល់គ្រួសារដោយរបៀបណា និងតើប្រជាពលរដ្ឋគួរប្រើប្រាស់ប្រភពទឹកសុវត្ថិភាពណាមួយ។
ការជឿទុកចិត្តកើតចេញពីការទទួលខុសត្រូវដែលបានកំណត់ច្បាស់លាស់ មុនពេលវិបត្តិកើតឡើង។ ទឹកមួយកែវអាចមើលទៅជារឿងធម្មតា ប៉ុន្តែនៅក្នុងទឹកនោះមានទាំងជីវិត ការងារ ចំណេះដឹង ការទទួលខុសត្រូវ និងក្តីសង្ឃឹមរបស់មនុស្សជាច្រើន។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា ទឹករំលឹកយើងអំពីការទទួលយកអ្វីមួយ ដោយមិនចាំបាច់ចាត់ទុកថាជាកម្មសិទ្ធិអចិន្ត្រៃយ៍របស់ខ្លួន។ ទឹកទ្រទ្រង់ជីវិតយើងមួយរយៈ ហើយបន្តវិលត្រឡប់ទៅក្នុងវដ្តធម្មជាតិដ៏ធំទូលាយវិញ។
ការដឹងគុណជំរុញឱ្យយើងប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន។ ចំណែកមេត្តាករុណា រំលឹកយើងឱ្យគិតដល់មនុស្សគ្រប់រូប ដែលគួរមានឱកាសទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ការពិចារណាសម្រាប់ថ្ងៃនេះ តើមានអ្វីខ្លះដែលជួយការពារទឹកបរិភោគរបស់ខ្ញុំ ចាប់ពីប្រភពទឹករហូតដល់ពេលវាចូលមកក្នុងរាងកាយ? សកម្មភាពសម្រាប់ថ្ងៃនេះ សូមស្វែងយល់ និងគូរបង្ហាញដំណើររបស់ទឹកដែលអ្នកបរិភោគ ចាប់ពីប្រភពដើម ការប្រព្រឹត្តកម្ម ឬការការពារ ការដឹកជញ្ជូន ការរក្សាទុក ការប្រើប្រាស់ រហូតដល់ការវិលត្រឡប់ទៅក្នុងបរិស្ថានវិញ។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ ថ្ងៃនេះ ខ្ញុំនឹងទទួលយកទឹកដោយការដឹងគុណ ហើយចូលរួមគាំទ្រឱ្យជីវិតទាំងអស់មានឱកាសទទួលបានទឹកដែលមានសុវត្ថិភាព។ «នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងឡាយរួមទាំងខ្លួនយើងផងដែរ»៕
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
បើទោះបីកិច្ចព្រមព្រៀងមួយនេះ មានរយៈពេលប្រមាណ៣៥ឆ្នាំទៅហើយក្តី តែក៏នៅតែមានមតិ និងទស្សនៈយល់ឃើញផ្សេងៗក្នុងចង្កោមបុគ្គលជាអ្នកនយោបាយខ្មែរ និងសាធារណជនមួយចំនួន។ ទស្សនៈខ្លះបានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ក៏ប្រឹងប្រែងបកស្រាយក្នុងរូបភាពផ្សេងៗ បំណងទាញផលចំណេញផ្នែកនយោបាយពីថ្ងៃទី២៣ តុលានេះ។ តែក៏មានទស្សនៈខ្លះទៀតមិនយល់បែបនោះឡើយ។ ការចុះទន់ខ្សោយនៃឥទ្ធិពលសហភាពសូវៀត បង្អែករដ្ឋាភិបាលរដ្ឋកម្ពុជា ការរលត់សង្គ្រាមត្រជាក់ រួមទាំងការជួយជ្រោមជ្រែងពីមិត្តភក្តិបរទេស ពិតជាវិភាគទានមួយសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា។ តែការថមថយឥទ្ធិពល និងការរួមវិភាគទានក្នុងការស្វែងរកដំណោះស្រាយរបស់ប្រទេសជាមិត្ត ក៏មិនមែនជាបុព្វហេតុទាំងស្រុង នៃការរំលត់ភ្លើងសង្រ្គាមនៅកម្ពុជានោះឡើយ។
ប្រសិនខ្មែរគ្រប់ភាគី នៃជម្លោះ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គគន្លឹះ និងសំខាន់បំផុត មិនទម្លាក់ចោលទឹកព្រះទ័យ ទឹកចិត្តអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរកការពន្លត់ភ្លើងសង្រ្គាមទេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចទៅរួចនោះឡើយ។ ស្មារតី នៃការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ទើបជាបុព្វហេតុ ដ៏ចម្បង និងសំខាន់បំផុត ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លៃបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព ធ្លាប់បានថ្លែងគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពនេះមិនអាចកើតមានឡើយ បើគ្មានសម្តេច នរោត្តម សីហនុ និងរូបសម្តេចទេនោះ។ សម្តេចតេជោ បានបញ្ជាក់ថា តួអង្គទាំងពីរ គឺជាតួអង្គដ៏សំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមកពីភាគីរដ្ឋាភិបាលខ្មែរក្នុងសម័យរដ្ឋកម្ពុជា នាពេលកន្លងទៅ ធ្លាប់បានថ្លែងបញ្ជាក់ថា «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។
សម្តេចតេជោ បានបន្តថា «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏ធ្លាប់បានលើកពីគុណតម្លៃធំចំពោះតួអង្គសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង។ លោកបណ្ឌិត សុខ ទូច បានលើកបង្ហាញជាទឡ្ហីករណ៍មានប្រទេសមួយចំនួន បើទោះបីប្រទេសមហាអំណាចជាបង្អែកបានដួលរលំ តែមិនបានធ្វើឱ្យប្រទេសនោះស្វែងរកបាននូវកិច្ចព្រមព្រៀងនាំទៅដល់សុខសន្តិភាពណាមួយនោះឡើយ។ ប្រទេសនោះមានដូចជាអាហ្វហ្កានីស្ថាន អង់ហ្កោឡា និងនីហ្សេរីយាជាដើម។
លោក សុខ ទូច ធ្លាប់បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កើតចេញពីឆន្ទៈរបស់ខ្មែរ តែយើងថាជាការខ្សោយរបស់មហាអំណាចក៏ត្រូវមួយជ្រុង។ ប៉ុន្តែខ្មែរ គឺឆន្ទៈ ហើយអ្នកដែលធ្វើហ្នឹងកុំភ្លេចបុរសម្នាក់ណុង គឺសម្តេចតេជោ ហ៊ុន សែន»។
សម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត សុខ ទូច បានផ្តល់តម្លៃខ្ពស់មួយកម្រិតទៀត សម្រាប់សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ទូច បានចាត់ទុកសម្តេចតេជោ ប្រៀបដូចជាទឹក ដែលបានហូរចោះទម្លុះរាល់ឧបសគ្គ និងបញ្ហារបស់ខ្មែរឈានទៅរកនូវកិច្ចចរចាសន្តិភាពនេះឡើង។ លោកបានគូសបញ្ជាក់ថា នៅពេលនោះសម្តេចតេជោ ជាភាគីមួយដែលគ្រប់ទឹកដីរហូតដល់ទៅ ៩០ភាគរយ ដែលកម្លាំងត្រីភាគីមិនអាចវាយផ្តួលរបបរដ្ឋកម្ពុជាបាននោះឡើយ។ យោងលើហេតុផលនេះ បើសម្តេចតេជោ ហ៊ុន សែន មិនបើកកិច្ចចរចានាំសម្តេច នរោត្តម សីហនុ និងភាគីដទៃទៀតចេញពីព្រៃទេ គឺមិនអាចកើតមាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះឡើយ។
តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ ក៏ដូចជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច គឺជាសម្មតិកម្មយ៉ាងច្បាស់ថា កិច្ចចរចា ២៣ តុលា ១៩៩១ គឺបានកើតចេញពីស្មារតី នៃការបង្រួបបង្រួមជាតិកើតចេញពីខ្មែរ និងខ្មែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត និងមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា។ ជាពិសេសកិច្ចព្រមព្រៀងនេះ បាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ បង្កើតព្រះរាជាណាចក្រថ្មីជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ កងកម្លាំងតែមួយ និងតំបន់គ្រប់គ្រងតែមួយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឱ្យកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត។
ថ្វីត្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រោះតែកងទ័ពខ្មែរក្រហមបន្តជ្រកនៅតាមព្រៃជាយដែនក៏ដោយនោះ តែក៏បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅអនុវត្តន៍នយោបាយឈ្នះឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃ នាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជារួមមកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពិតជាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបោះជំហានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ក្រោមការចរចាជាលក្ខណៈគ្រួសារខ្មែរ មិនមែនបរទេសនិយមនោះឡើយ។ ២៣ តុលា បានក្លាយទៅជាកញ្ចក់បង្ហាញពីស្មារតីនៃការរួបរួម ដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរប្រកាន់យកក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសភ្លើងសង្រ្គាម និងរុញច្រានប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
បើទោះបីជាខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរំលាយខ្លួនចូលក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិកម្ពុជា លែងមានសុពលភាពបន្តទៅទៀតហើយក្តី។ តែកិច្ចព្រមព្រៀងនេះ នៅតែជាស្មារតី នៅតែដួងព្រលឹងមួយមានតម្លៃជាសារវ័ន្តសម្រាប់ខ្មែរគ្រប់រូប។ ជាដួងព្រលឹងដាស់ខ្មែរឱ្យនឹកដល់សាវតារ និងប្រវត្តិជូរចត់របស់ខ្មែរពីអតីតកាលព្រោះតែភ្លើងសង្គ្រាម ហើយត្រូវចងចាំនូវគុណតម្លៃសុខសន្តិភាពដែលខ្មែរកំពុងមាន ដែលទាមទាររួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយចុះ៕




