* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន៖ ពិការភាពមិនមែនជាឧបសគ្គរារាំងទេពកោសល្យ និងឆន្ទៈឆ្ពោះទៅរកភាពជោគជ័យ

23-10-2026 10:45

(ភ្នំពេញ)៖​ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ពិការភាពមិនអាចលុបបំបាត់ទេពកោសល្យបានឡើយ។ ការលំបាកមិនអាចបំបាក់ស្មារតីរបស់មនុស្សដែលមានឆន្ទៈរឹងមាំបានឡើយ ហើយឧបសគ្គក៏មិនអាចបិទផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបានដែរ ប្រសិនបើមនុស្សម្នាក់ៗទទួលបានឱកាសសមស្រប ការគាំទ្រចាំបាច់ និងការគោរពសេចក្តីថ្លៃថ្នូររបស់ខ្លួន។

ការគូសបញ្ជាក់បែបនេះរបស់លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិតីភាពពិធីបើក «មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦» នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញ។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទិកានៃឱកាសសម្រាប់បងប្អូនមានពិការភាព បង្ហាញទេពកោសល្យ សមត្ថភាព និងស្នាដៃរបស់ខ្លួន ដើម្បីទទួលបាននូវការទទួលស្គាល់ពីសាធារណជន។

ក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា មិនត្រឹមតែជាកិត្តិយសសម្រាប់កម្មវិធីនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវការយកចិត្តទុកដាក់ ការគោរព​​ និងផ្តល់តម្លៃមនុស្ស និងការផ្តល់កម្លាំងចិត្តដល់បងប្អូនមានពិការភាព ឱ្យកាន់តែមានជំនឿជឿជាក់លើសមត្ថភាព និងតម្លៃរបស់ខ្លួននៅក្នុងសង្គម។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា​ បានបន្តថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទិកានៃឱកាសសម្រាប់បងប្អូនមានពិការភាព បង្ហាញទេពកោសល្យ សមត្ថភាព និងស្នាដៃរបស់ខ្លួន ដើម្បីទទួលបាននូវការទទួលស្គាល់ពីសាធារណជន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបញ្ជាក់ថា មហោស្រពបង្ហាញឱ្យសង្គមមើលឃើញកាន់តែច្បាស់ថា តម្លៃរបស់មនុស្សមិនត្រូវបានកំណត់ដោយស្ថានភាពរាងកាយឡើយ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមត្ថភាព ស្នាដៃ ឆន្ទៈ និងការចូលរួមចំណែករបស់ពួកគាត់ក្នុងសង្គម។ ដូច្នេះ នៅពីក្រោយភាពខុសគ្នានៃស្ថានភាពរាងកាយ គឺមានមនុស្សដែលមានបេះដូង មានក្តីស្រមៃ មានសេចក្តីប្រាថ្នា មានទេពកោសល្យ និងមានសមត្ថភាពក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈមហោស្រពនេះ បងប្អូនមានពិការភាព បានបង្ហាញឱ្យយើងទាំងអស់គ្នាឃើញថា នៅពីក្រោយការលំបាក គឺមានភាពអត់ធ្មត់។ នៅពីក្រោយឧបសគ្គ គឺមានការតស៊ូ។ ហើយនៅពីក្រោយក្តីសុបិន្ត គឺមានកម្លាំងចិត្ត និងឆន្ទៈក្នុងការឈានទៅមុខ។ ពួកគាត់មិនត្រឹមតែខិតខំជម្នះឧបសគ្គក្នុងជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យយើងឃើញថា មនុស្សគ្រប់រូប សុទ្ធតែមានសក្តានុពលក្នុងការបង្កើតស្នាដៃ ចែករំលែកតម្លៃវិជ្ជមាន និងចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានសង្កត់ធ្ងន់ថា យើងមិនគួរមើលឃើញតែអ្វីដែលមនុស្សម្នាក់មិនអាចធ្វើបាននោះទេ។ ផ្ទុយទៅវិញ យើងត្រូវបើកចិត្តមើលឃើញនូវអ្វីដែលគាត់អាចធ្វើបាន ផ្តល់ឱកាសឱ្យគាត់បានបង្ហាញសមត្ថភាព និងបង្កើតបរិយាកាសមួយដែលមនុស្សគ្រប់រូបអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងការគោរពគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមគូសបញ្ជាក់សារជាថ្មីថា៖ «ពិការភាពមិនមែនជាឧបសគ្គនៃទេពកោសល្យឡើយ។ កង្វះឱកាស ទើបអាចក្លាយជារបាំងរារាំងសមត្ថភាព។ នៅពេលយើងផ្តល់ឱកាសដល់មនុស្សម្នាក់ យើងកំពុងបើកទ្វារឱ្យគាត់ បានបញ្ចេញទេពកោសល្យ បើកផ្លូវឱ្យគាត់មានក្តីសង្ឃឹម និងបង្កើតលទ្ធភាពឱ្យគាត់អាចសម្រេចក្តីសុបិន្តរបស់គាត់បាន»។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា​ ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រកបដោយគតិបណ្ឌិត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរួមគ្នាបង្កើតសង្គមមួយ ដែលមនុស្សមានពិការភាពមិនត្រឹមតែទទួលបានការអាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរព ការទទួលស្គាល់ ការចូលរួម និងឱកាសពិតប្រាកដក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងមិនទុកនរណាម្នាក់ចោលឡើយ។

តាងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តួចផ្តើម និងរៀបចំមហោស្រពដ៏មានអត្ថន័យនេះឡើង ដើម្បីបង្កើតឱកាសឱ្យបងប្អូនមានពិការភាពបានបញ្ចេញសមត្ថភាព និងទេពកោសល្យសិល្បៈរបស់ខ្លួន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមមានភាពក្លាហាន ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងបញ្ចេញទេពកោសល្យឱ្យអស់ពីលទ្ធភាព។ សូមកុំឱ្យការភ័យខ្លាចរារាំងការបញ្ចេញសមត្ថភាពរបស់បងប្អូន។ សូមកុំឱ្យការសង្ស័យលើខ្លួនឯងបិទបាំងទេពកោសល្យដែលបងប្អូនមាន ហើយសូមកុំឱ្យលទ្ធផលនៃការប្រកួតប្រជែងកំណត់តម្លៃរបស់បងប្អូន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្ថែមថា មិនថាបងប្អូនទទួលបានពានរង្វាន់ ឬមិនបានទទួលពានរង្វាន់នោះទេ សូមកុំបាត់បង់ជំនឿលើខ្លួនឯង។ ពានរង្វាន់អាចមានចំនួនកំណត់ ប៉ុន្តែទេពកោសល្យ និងសក្តានុពលរបស់បងប្អូន អាចបន្តរីកចម្រើនបានដោយគ្មានដែនកំណត់ឡើយ ប្រសិនបើមានការខិតខំប្រឹងប្រែង និងឱកាសសមស្រប។ សូមឱ្យការប្រឡងថ្ងៃនេះ ក្លាយជាចំណុចចាប់ផ្តើមនៃការសម្រេចក្តីសុបិន្តថ្មីៗ សម្រាប់បងប្អូនគ្រប់រូប៕