* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ករណីចោទប្រកាន់ជនស៉ីវិលឃាត់ខ្លួនយុវជន នៅខណ្ឌទួលគោក គឺជាប្រតិបត្តិការរបស់សមត្ថកិច្ចតាមចាប់មុខសញ្ញាកាប់ប្លន់ ដែលកាប់ជនរងគ្រោះរបួស២នាក់, ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន

23-10-2026 12:05

(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺករណីចោទប្រកាន់ជនស៉ីវិល (កូនខ្លា) ឃាត់ខ្លួនយុវជនដោយគ្មានមូលហេតុ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែតុលា គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងស្រាវជ្រាវ និងដេញតាមចាប់ខ្លួនមុខសញ្ញាកាប់ប្លន់យកម៉ូតូ ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ២នាក់បណ្ដាលឲ្យរងរបួស។

អ្នកនាំពាក្យបានអះអាងថា កាលពីយប់មិញ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន​ សត្យា ស្នងការរងទទួលផែន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ប្រើប្រាស់កម្លាំងស្លៀកពាក់ឯកសណ្ឋាននគរបាល និងស៊ីវិលផង ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ នៅចំណុចផ្លូវលេខ៣៣៥ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់បក្ខពួកបន្តបន្ទាប់ចំនួន៥នាក់នៅទីតាំងផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបឃាត់ខ្លួនចំនួន៦នាក់។

ជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សាវាយកាប់ប្លន់យកម៉ូតូមិនបានសម្រេច (បង្កដោយក្មេងទំនើង) បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវលំ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល១២៖៥៧នាទី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ចំពោះករណីនេះ នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ចេញពីបន្ទប់ជួលដើម្បីរកអីហូប លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជួប និងក្រុមក្មេងទំនើង១ក្រុម ជិះម៉ូតូ៥គ្រឿង មានគ្នាប្រហែល១០នាក់ និងដាវ១ដើម បានជិះម៉ូតូដេញវាយ និងកាប់ទៅលើជនរងគ្រោះ ខណៈនោះជនរងគ្រោះក៏បានជិះគេច និងជ្រុលចង្កូតទៅបុកនឹងបង់ថ្មអង្គុយតាមផ្លូវ បណ្តាលឲ្យដូលម៉ូតូហើយជនល្មើស ក៏កាប់ និងវាយជនរងគ្រោះទាំង២នាក់ ដោយម្នាក់ត្រូវចំក្បាល និងម្នាក់ទៀតបាក់ថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនល្មើសក្រោយធ្វើសកម្មភាពនាំគ្នាគេចខ្លួនបាត់។

ដោយឡែកជនរងគ្រោះ បន្ទាប់មកត្រូវបានគេដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ។ ចំពោះម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់ ក្រុមជនល្មើសមិនបានយកទៅនោះទេ ដោយទុកចោលកន្លែងកើតហេតុ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្តុតាង ម៉ូតូធ្វើសកម្មភាពចំនួន២ គ្រឿង។ ជនសង្ស័យខាងលើ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងឃាត់ខ្លួនយកមកសាកសួរអនុវត្តតាមនីតិវិធី។

ចំណែកបក្ខពួកនៅសេសសល់កំពុងគេចខ្លួន កម្លាំងជំនាញព្រហ្មទណ្ឌ បន្តស្រាវជ្រាវដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំពោះការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងខាងលើ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ច្បាប់ និងមានការសម្របសម្រួលនីតិវិធីពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ៕