* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិទ្យាស្ថានស្តង់ដារកម្ពុជា ជំរុញឱ្យអ្នកនាំចេញកសិផលយល់ច្បាស់ពីស្តង់ដារ និងលក្ខខណ្ឌទីផ្សារអន្តរជាតិ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង (Video inside)

23-10-2026 15:51

(ភ្នំពេញ)៖ វិទ្យាស្ថានស្តង់ដារកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ចាំបាច់នៃការយល់ដឹងឱ្យបានស៊ីជម្រៅអំពីស្តង់ដារផលិតផល ប្រព័ន្ធគ្រប់គ្រងដំណើរការផលិតកម្ម និងលក្ខខណ្ឌតម្រូវនៃទីផ្សារ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងឱកាសចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីវាគ្មិនជំនាញកសិកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនជាច្រើនរូប ក្នុងគោលបំណងចែករំលែកបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍវិស័យកសិកម្មជាតិ។

លោក ចាន់ សុផា បានលើកឡើងថា ការនាំចេញកសិផលនាពេលបច្ចុប្បន្នអាចធ្វើឡើងតាមរយៈក្របខណ្ឌសំខាន់ពីរ គឺការនាំចេញក្នុងក្របខណ្ឌអាជីវកម្មទៅអាជីវកម្ម (B2B) និងការនាំចេញក្នុងក្របខណ្ឌរដ្ឋាភិបាលទៅរដ្ឋាភិបាល (G2G)។ យន្តការទាំងពីរនេះមានលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិតម្រូវខុសៗគ្នា ផ្អែកលើតម្រូវការជាក់ស្តែងរបស់អ្នកទិញ និងច្បាប់ទម្លាប់របស់អាជ្ញាធរនៃប្រទេសនាំចូល។ ហេតុនេះ អ្នកផលិត និងអ្នកនាំចេញត្រូវតែសិក្សាឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមប្រតិបត្តិការ ដើម្បីបញ្ចៀសឧបសគ្គបច្ចេកទេសនៅពេលទំនិញទៅដល់គោលដៅ។

លោកអគ្គនាយកបានពន្យល់លម្អិតថា ចំពោះស្តង់ដារផលិតផល គឺផ្តោតសំខាន់លើគុណលក្ខណៈរូបវន្ត និងបច្ចេកទេសផ្ទាល់ ដូចជា ទំហំ រសជាតិ ការត្រួតពិនិត្យជាតិលោហៈធ្ងន់ កត្តាជីវសាស្ត្រ និងកម្រិតសំណល់ថ្នាំកសិកម្មដែលអាចមាននៅក្នុងផលិតផលសម្រេច។ សូចនាករទាំងអស់នេះ ត្រូវតែស្របតាមកម្រិតកំណត់ និងបទប្បញ្ញត្តិបច្ចេកទេសនៃប្រទេសនាំចូលជាដាច់ខាត ទើបអាចមានសិទ្ធិចូលទៅកាន់ទីផ្សារគោលដៅបាន។

ទន្ទឹមនឹងស្តង់ដារផលិតផល លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្តង់ដារប្រព័ន្ធគ្រប់គ្រងផលិតកម្ម ដោយបានក្រើនរំលឹកថា កំហុសឆ្គងណាមួយដែលកើតឡើងក្នុងដំណើរការផលិត សុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់គុណភាពផលិតផលចុងក្រោយ។ ដូច្នេះ សហគ្រាស និងរោងចក្រកែច្នៃចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងប្រកបដោយស្តង់ដារ និងច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពជាប់លាប់ និងស្ថិរភាពផលិតកម្ម។

លើសពីនេះ លោក ចាន់ សុផា បានបន្ថែមលើទិដ្ឋភាពតម្រូវការទីផ្សារ (Market Requirements) ដែលរួមបញ្ចូលទាំងការដាក់ឈ្មោះផលិតផល ការបង្ហាញព័ត៌មានស្លាកសញ្ញា និងលក្ខណៈសម្គាល់ផ្សេងៗ ដែលជះឥទ្ធិពលផ្ទាល់ដល់ទំនុកចិត្ត និងការប្រកួតប្រជែងលើទីផ្សារ។ ការរៀបចំផែនការនាំចេញដោយគិតគូរគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌតម្រូវទាំងនេះ គឺជាកាតាលីករដ៏សំខាន់ក្នុងការកសាងទំនុកចិត្តពីដៃគូពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់កិត្យានុភាពកសិផលខ្មែរឱ្យឈរជើងបានយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិ៕