* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន៤ទីតាំង

23-10-2026 16:01

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញធ្វើពិធីអភិសេក រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ នៅបរិវេណទីតាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ, រង្វង់មូលវត្តអូរច្រា, មន្ទីរគណបក្សខេត្ត និងអគាររដ្ឋបាលខេត្ត។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការដាក់តម្កល់រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ គឺជាផ្នែកមួយនៃការរៀបចំសោភ័ណភាព និងលើកកម្ពស់បរិយាកាសវប្បធម៌នៅតាមទីសាធារណៈ និងក្នុងស្ថាប័ន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសម ជាពិសេសលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្នុងចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃរបស់ ដូនតាត្រូវបានថែរក្សានិងបន្តទៅកាន់កូនចៅជំនាន់ ក្រោយ ព្រមទាំងបានបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ សិល្បៈ និងកេរដំណែល វប្បធម៌ ខ្មែរ។

សូមបញ្ជាក់ថា ពិធីអភិសេករូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ ដែលធ្វើពីរូបធាតុពិសេសៗ ដូចជា ថ្មភ្នំ និង ថ្មកែវ គឺជាកិច្ចពិធីដ៏មានសារៈសំខាន់ និងឧឡារិកតាមបែបប្រពៃណីសាសនា (ព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា) ព្រមទាំងមានការលាយឡំជាមួយនឹងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ឬព្រាហ្មណាចារ្យនៅកម្ពុជា ដើម្បីបញ្ចូលព្រលឹង ថាមពល និងភាពស័ក្តិសិទ្ធិដល់រូបសំណាក មុននឹងដាក់តម្កល់គោរពបូជា ដោយមានកម្មវិធីជាបន្តបន្ទាប់ដូចជា ១-ការរៀបចំមណ្ឌល ឬអាសនៈ «តុបតែងលម្អទីតាំងតម្កល់រូបសំណាកដោយ គ្រឿងបូជា ផ្កាភ្ញី ទៀនធូប និងគ្រឿងក្រអូប», ២-ពិធីសូត្រធម៌បួងសួង (ហៅព្រលឹង ឬអភិសេក) «ដើម្បីសុំសេចក្តីសុខ និងអញ្ជើញព្រះវិញ្ញាណ ឬថាមពលទិព្វរបស់ព្រះវិស្ណុមកាឡាដំបង ឬសណ្ឋិតក្នុងរូបបដិមា», និង ៣-ការប្រោះព្រំ និងថ្វាយគ្រឿងទិព្វ «ព្រះសង្ឃ ឬព្រាហ្មណ៍ធ្វើពិធីស្វាធ្យាយមន្ត ប្រោះទឹកមន្តលើរូបបដិមា ព្រមទាំងការថ្វាយបង្គំគោរពបូជា ដើម្បីឱ្យបដិមានោះប្រកបដោយភាពស័ក្តិសិទ្ធិ»៕