* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (Video inside)

23-10-2026 17:38

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលមាន ៥ជំពូក និង ២៩មាត្រា ដើម្បីទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ រាប់បញ្ចូលទាំងការបន្តជំរុញការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះ និងជាក់ស្តែងនានាក្នុងឆ្នាំ២០២៦ ដោយអនុលោមតាមមាត្រា៩៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៥ជំពូក និង ២៩មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ រាប់បញ្ចូលទាំងការបន្តជំរុញការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះ និងជាក់ស្តែងនានាក្នុងឆ្នាំ២០២៦ ដោយអនុលោមតាមមាត្រា៩៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងឆ្នាំ២០២៥ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ៣៤ ០៤៥ ៨១១,៥លានរៀល ត្រូវជា ១៦,៥៥% នៃផ.ស.ស. ហើយស្មើនឹង ១០៦,៩% នៃច្បាប់ហិរញ្ញវត្ថុ ក្នុងនោះចំណូលក្នុងប្រទេសអនុវត្តបានចំនួន ៣២ ០១៤ ៤២៦,៣លានរៀល ត្រូវជា ១៥,៥៦% នៃផ.ស.ស. ហើយស្មើនឹង១០២,៦% នៃច្បាប់ហិរញ្ញវត្ថុ និងហិរញ្ញប្បទានឥតសំណងអនុវត្តបានចំនួន ២ ០៣១ ៣៨៥,២លានរៀល ត្រូវជា ០,៩៩% នៃផ.ស.ស. ហើយស្មើនឹង ៣២៤,៣% នៃច្បាប់ហិរញ្ញវត្ថុ។

ជាមួយគ្នានេះនៅក្នុងឆ្នាំ២០២៥ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ៣៦ ០៩១ ៦២៧,០លានរៀល ត្រូវជា ១៧,៥៤% នៃផ.ស.ស. ហើយស្មើនឹង ៩២,៧% នៃច្បាប់ហិរញ្ញវត្ថុ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២៥ ១៦៦ ៥៧៨,៩លានរៀល ត្រូវជា ១២,២៣% នៃផ.ស.ស. ហើយស្មើនឹង ៩៥.៦% នៃច្បាប់ហិរញ្ញវត្ថុ។

តាមរយៈលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ថវិកាឆ្នាំ២០២៥ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួងទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការបន្តអនុវត្ត «គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា» ដោយផ្តោតសំខាន់លើការបន្តពង្រឹងប្រសិទ្ធភាពថវិកាទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយតម្រង់ទិសធនធានទៅកាន់មុខសញ្ញាចំណាយ ដែលជាអាទិភាពចំពោះមុខ ពោលគឺចាយវាយឱ្យចំទិសដៅ និងធានាបានតម្លៃនៃលុយ ហើយអាចប្រសិទ្ធនាមបានថាជា «ថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ប្រកបដោយឆន្ទៈមោះមុត និងការប្តូរផ្តាច់ ក្នុងការឆ្លងកាត់និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសុខសន្តិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់ បរិយាបន្ន និង ចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះប្រកបដោយសមធម៌»៕