* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាកីឡាអន្តរជាតិ បើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី និងសាររបស់ប្រធានាធិបតី ពូទីន !

23-10-2026 18:24

(រុស្ស៊ី)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញ Fresh News និងសមាជិកគណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជា បានចូលរួមកិច្ចប្រជុំពេញអង្គក្រោមប្រធានបទ «កីឡា៖ បង្រួបបង្រួមពិភពលោកក្នុងសម័យកាលនៃការផ្លាស់ប្តូរ» ក្នុងវេទិកាកីឡាអន្តរជាតិ «រុស្ស៊ី៖ ប្រទេសកីឡា» នៅទីក្រុងក្រាសណូយ៉ាស តំបន់ស៊ីបេររ៉ី។

កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។

លោក Dmitry Guberniev ទីប្រឹក្សាអគ្គនាយកទូរទស្សន៍ Russia-1 និងជាអ្នកអត្ថាធិប្បាយកីឡាសម្រាប់ទូរទស្សន៍ Match TV បានធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។

វេទិកាកីឡាលើកទី១៤ នេះ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយរបស់រុស្ស៊ី ដែលពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងវប្បធម៌រាងកាយ កីឡាអាជីព និងកីឡាមូលដ្ឋាន។

វេទិកាកីឡាលើកទី១៤ នៅប្រទេសរុស្ស៊ីនេះ បានប្រមូលផ្តុំជើងឯកអូឡាំពិក ប្រធានអាជ្ញាធរកីឡាតំបន់នានាទូទាំងសហព័ន្ធរុស្ស៊ី តំណាងសហព័ន្ធកីឡា និងទីកន្លែងរៀបចំអាជីវកម្មឯកជន អ្នកសារព័ត៌មាន និងអ្នកជំនាញឧស្សាហកម្មកីឡា។

ព្រឹត្តិការណ៍សំខាន់ៗរបស់វេទិកានេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងអាជីវកម្មអន្តរជាតិស៊ីបេរី ក្នុងទីក្រុងក្រាសណូយ៉ាស៕