* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់ម្ចាស់គណនីហ្វេសប៊ុក Dara Vong

23-10-2026 21:09

(ភ្នំពេញ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់ម្ចាស់គណនីហ្វេសប៊ុក Dara Vong ដោយលើកឡើងថា ខ្លួនត្រូវបានលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង និងបក្ខពួកប្រព្រឹត្តអំពើពុករលួយ និងកៀបស៊ីលើក្រុមគ្រួសាររបស់ខ្លួន។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ ក៏បានលើកឡើងទៀតថា អ្នកទទួលសំណុំរឿង និងទទួលពាក្យបណ្តឹងនៅរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ គឺតម្រូវឲ្យបង់លុយចាប់ពី២០០ដុល្លារ ដល់ ១០០០ដុល្លារ ដើម្បីឲ្យចៅក្រម និងព្រះរាជអាជ្ញាកាន់សំណុំរឿងព្រហ្មទណ្ឌ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ទាំងសាលាដំបូង និងតំណាងអយ្យការ សូមច្រានចោលទាំងស្រុង និងបញ្ជាក់ជូនថា ការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌនៅលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ មិនតម្រូវឲ្យបង់ថ្លៃនោះឡើយ។

ករណីរឿងក្តីដែលឈ្មោះ Dara Vong លើកឡើងនោះគឺពាក់ព័ន្ធនឹងចេញសែកស្អុយ ដែលមានមនុស្ស៣នាក់ (ម្នាក់ជាប្រពន្ធរបស់ឈ្មោះ Dara Vong) ត្រូវបានតំណាងអយ្យការចោទប្រកាន់។

ចំពោះដំណើរការរឿងក្តីនេះ ស្ថាប័នតុលាការ បានបញ្ជាក់ពីភាពត្រឹមត្រូវ និងដំណើរការតាមនីតិវិធីទាំងអស់។

ជាមួយគ្នានេះ ស្ថាប័នតុលាការស្នើឲ្យឈ្មោះ Dara Vong កែតម្រូវជាបន្ទាន់ចំពោះអ្វីដែលខ្លួនបានចោទប្រកាន់គ្មានមូលដ្ឋាន ហើយនឹងប្រើសិទ្ធិដើម្បីចាត់ការតាមច្បាប់។

ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់ស្ថាប័នតុលាការ៖