* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យកសិកម្មជាមួយកម្ពុជា

23-10-2026 21:20

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនចំពោះរូបលោក​ និងគណៈប្រតិភូ ក្នុងឱកាសនៃការ​បំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៦ (CAFE26)។ លោករដ្ឋមន្ត្រី​បានចាត់ទុក​កម្ពុជា គឺជាមិត្តយូរអង្វែង និងជាដៃគូដ៏សំខាន់​របស់ហ្វីលីពីន។

លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់​ចំពោះ​ការរីក​ចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តរួមចំណែកបន្តពង្រឹង និង​ពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស​ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្ដានុពលនៃវិស័យកសិកម្មរបស់ហ្វីលីពីន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម ដូចជា៖ ត្រីសមុទ្រ និងផ្លែឈើ មកកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត ជាមួយការលើកទឹកចិត្ត​ឱ្យ​មានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងចាប់​យក​កាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងឧត្តម​ប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។

សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក​រដ្ឋមន្ត្រីកសិកម្ម​ហ្វីលីពីនមកកាន់កម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរ​ទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព​នៃចំណង​មិត្ត​ភាព ព្រមទាំងជាកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ​។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគីកន្លងមក ជាពិសេសកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បី​ធានា​បាននូវភាពធន់ក្នុងតំបន់, ស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀង។

សម្ដេចមហាបវរធិបតី បានយល់ស្របចំពោះសារៈសំខាន់នៃការតភ្ជាប់រវាងវិស័យឯកជន និង​វិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការបង្កើតវេទិកាផ្គូរផ្គងធុរកិច្ចឱ្យបានទៀងទាត់ ក៏​ដូច​ជាសារៈសំខាន់នៃផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់សិស្ស-និស្សិត សំដៅកសាងធន​ធាន​មនុស្ស និងផ្លាស់ប្ដូរជំនាញព្រមទាំងបទពិសោធក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា កម្ពុជា បានពង្រីកកាលានុវត្តភាពថ្មីមួយទៀត ក្នុងការធ្វើពាណិជ្ជកម្ម​ជាមួយ​ហ្វីលីពីន ជាពិសេសការនាំចេញអង្ករទៅកាន់ប្រទេសដែនកោះនៅអាស៊ានមួយនេះ។ ហ្វីលី​ពីន​ត្រូវបានគេរំពឹងថា នឹងទិញអង្ករពីកម្ពុជាប្រមាណ ២០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៦នេះ ដែលជាការកើនឡើងយ៉ាងគំហុកពីត្រឹម ៣,៥១០តោនកាលពីឆ្នាំ២០២៥។ ការកើនឡើង​នេះ ធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សារនាំចេញអង្ករដ៏ធំមួយរបស់កម្ពុជា ប្រហាក់ប្រហែលនឹង​ប្រទេសចិន។

គិតត្រឹមរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនចំនួន ១២២,១០២តោនរួចមកហើយ។ បន្ថែមពីនេះ មានកិច្ចសន្យាទិញអង្ករចំនួន ៨៧,៣៤៤ តោនទៀតសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំ២០២៦ ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុប​ឈាន​ដល់ប្រមាណ ២០៩,៤៤៦ តោន។ ការកើនឡើងនេះគឺដោយសារកិច្ចខិត​ខំប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយគុណភាពអង្ករកម្ពុជា និងការផ្គូរផ្គង​ពាណិជ្ជ​កម្ម។ ហ្វីលីពីនមានតម្រូវការអង្កររហូតដល់ ៣លានតោនក្នុងមួយឆ្នាំ ដែលធ្វើឱ្យ​ទីផ្សារ​នេះ​មានសក្តានុពលខ្ពស់សម្រាប់កម្ពុជា៕