* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេតវិមាន ថា លោកស្រី Melania Trump សម្របសម្រួលបានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Oleshky (Video inside)

23-10-2026 23:06

(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសនៅថ្ងៃសុក្រនេះថា ស្ត្រីទី១អាមេរិក លោកស្រី មេឡានី ត្រាំ (Melania Trump) បានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុង Oleshky ភាគខាងត្បូងអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី ហើយបទឈប់បាញ់នេះនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី២៩ ខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងផ្អាករាល់សកម្មភាពយោធាជាបណ្តោះអាសន្ននៅក្នុងទីក្រុង Oleshky ដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ចូលទៅដល់ និងរៀបចំជម្លៀសពលរដ្ឋស៊ីវិលតាមរយៈច្រករបៀងសុវត្ថិភាពដែលបានកំណត់។ លោកស្រី មេឡានី ត្រាំ ដែលកន្លងមកតែងធ្វើសកម្មភាពជួយនាំយកកុមារអ៊ុយក្រែនពីរុស្ស៊ីត្រឡប់ទៅជួបគ្រួសារវិញនោះ បានគូសបញ្ជាក់ថា៖ «ស្ថានការណ៍នៅទីក្រុង Oleshky កំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ និងជិតឈានដល់មហន្តរាយ ព្រោះជាទីក្រុងសមរភូមិជួរមុខ ខណៈពលរដ្ឋដែលនៅសេសសល់ភាគច្រើនជាមនុស្សចាស់ជរា ដែលកំពុងត្រូវការការព្យាបាល ថ្នាំសង្កូវ អាហារ និងទឹកស្អាតជាបន្ទាន់»។

គួរបញ្ជាក់ថា ទីក្រុង Oleshky ស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ីតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រមាណ ៩០ភាគរយនៃទីក្រុងនេះធ្លាប់លិចលង់ដោយទឹកជំនន់ក្រោយការបាក់ទំនប់វារីអគ្គិសនី Kakhovka។ បច្ចុប្បន្ន ទីក្រុងនេះកំពុងប្រឈមនឹងវិបត្តិខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ដោយនៅសល់ពលរដ្ឋរស់នៅប្រមាណតែ ១,៧០០ ទៅ ២,០០០នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនមុនសង្គ្រាមចំនួន ២៤,០០០នាក់ ដែលភាគច្រើនជាមនុស្សចាស់ជរាមិនអាចចាកចេញបាន និងកុមារប្រមាណ ៥០នាក់៕